FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់ប្រហារជីវិតបុរសម្នាក់មានជាប់ពាក់ព័ន្ធនឹងមហាបាតុកម្មប្រឆាំងរដ្ឋាភិបាល (Video inside)

03-10-2026 17:00

(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ បានប្រហារជីវិតបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទល្មើសជាច្រើន ក្នុងនោះរួមមានទាំងការបាញ់ប្រហារលើមន្ត្រីប៉ូលិសអំឡុងបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីដើមឆ្នាំឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមតុលាការអ៉ីរ៉ង់ បុរសខាងលើមានឈ្មោះថា Siavash Jamshidi ត្រូវបានផ្តន្ទាទោសប្រហារជីវិត ក្រោមបទចោទប្រកាន់ជាច្រើនរួមមានការវាយប្រហារលើមន្ត្រីប៉ូលិសអំឡុងមហាបាតុកម្មកាលពីខែមករា ដែលមានមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ព្រមទាំងបទចោទជាច្រើនទៀតដូចជាបទគប់គិត និងសមគំនិតប្រឆាំងសន្តិសុខជាតិ បទល្មើស moharebeh ដែលមានន័យថាធ្វើសង្រ្គាមប្រឆាំងព្រះនៅក្នុងច្បាប់របស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងកាលពីខែកុម្ភៈក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល អាជ្ញាធរអ៉ីរ៉ង់បានចាប់ខ្លួន និងប្រហារជីវិតមនុស្សជាច្រើននាក់ដែលត្រូវបានចោទថាធ្វើចារកម្មឱ្យអ៉ីស្រាអែល និងមានជាប់ពាក់ព័ន្ធមហាបាតុកម្មកាលពីខែមករា។ បើតាមអង្គការសង្គមស៊ីវិលអ៉ីរ៉ង់ ក្នុងឆ្នាំ២០២៥ អ៉ីរ៉ង់បានប្រហារជីវិតមនុស្សយ៉ាងហោច ១៦៣៩នាក់ ហើយនេះជាតួលេខអ្នកដែលត្រូវបានប្រហារជីវិតមានចំនួនច្រើនជាងឆ្នាំណាៗទាំងអស់គិតចាប់តាំងពីឆ្នាំ១៩៨៩មក៕