FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទឹកជំនន់ក្នុងប្រទេសថៃ ប៉ះពាល់ដល់ដំណើរការរោងចក្រ ខណៈទីក្រុងបាងកកនៅតែប្រឈមហានិភ័យ (Video inside)

01-10-2026 11:40

(បាងកក)៖ ក្រុមហ៊ុននានា បានឱ្យដឹងកាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ថាគ្រោះទឹកជំនន់ក្នុងប្រទេសថៃ បង្ខំឱ្យរោងចក្រចំនួន ៤របស់ក្រុមហ៊ុន Toyota បិទទ្វារជាបណ្ដោះអាសន្ន ហើយក្រុមហ៊ុនអាកាសចរណ៍ Thai Airways ផ្អាកប្រតិបត្តិការដឹកជញ្ជូនទំនិញ ខណៈដែលប្រទេសនេះត្រៀមទទួលរងនូវភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារឧតុនិយមថៃ បានព្យាករណ៍ថាមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលា ដោយបរិមាណទឹកភ្លៀងនឹងកើនឡើង នៅក្នុងតំបន់ភាគឦសាន និងភាគខាងជើង។ ទីក្រុងបាងកក ត្រូវបានប្រកាសជាតំបន់រងគ្រោះដោយគ្រោះមហន្តរាយរួចទៅហើយ បន្ទាប់ពីមានភ្លៀងធ្លាក់កម្រិត ៣២០មីលីម៉ែត្រ ក្នុងរយៈពេល ៣ថ្ងៃកាលពីចុងសប្តាហ៍មុន។

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយថា ទីក្រុងបាងកក តំបន់ទីក្រុងជុំវិញ និងតំបន់ភាគកណ្តាលប្រទេសថៃ នៅតែប្រឈមនឹងហានិភ័យពីទឹកជំនន់ ដែលហូរមកពីភាគខាងជើង។ ទេសាភិបាលរងធនាគារកណ្តាលថៃ លោកស្រី Chayawadee Chai-anant បានឱ្យដឹងថា ទឹកជំនន់ជះឥទ្ធិពលដល់វិស័យសេវាកម្ម ពាណិជ្ជកម្មលក់រាយលក់ដុំ និងសំណង់ ប៉ុន្តែមិនទាន់ជះឥទ្ធិពលខ្លាំងដល់វិស័យផលិតកម្មនៅឡើយទេ ទោះបីជាក្រុមហ៊ុន Toyota បានផ្អាកប្រតិបត្តិការរោងចក្រចំនួន ៤ ជាបណ្តោះអាសន្នក៏ដោយ ដោយសារទឹកជំនន់រំខានដល់ការដឹកជញ្ជូនគ្រឿងបន្លាស់៕