FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី ៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះក្នុងពិធី

01-10-2026 09:26

(ប៉េកាំង)៖ ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី ៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានធ្វើឡើង នៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំងនៅល្ងាចថ្ងៃទី ៣០ ខែកញ្ញា។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមពិធីនេះ និងថ្លែងសុន្ទរកថាគន្លឹះ។

លោកបានសង្កត់ធ្ងន់ថា បន្ទាប់ពីការស្វែងរក និងការអនុវត្តជាក់ស្តែងរយៈពេលវែង ប្រព័ន្ធសង្គមនិយម ដែលមានលក្ខណៈពិសេសចិន បានបង្ហាញពីឧត្តមភាពដ៏ធំសម្បើម ហើយកម្រិតទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចរដ្ឋ និងសមត្ថភាពអភិបាលកិច្ចរបស់ប្រទេសចិន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ការសម្រេចបាននូវការស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញ មិនអាចបញ្ឈប់បានឡើយ។ ឱ្យតែយើងមានទំនុកចិត្ត ផ្តោតលើគោលដៅរបស់យើង និងបោះជំហានឈានទៅមុខ យ៉ាងប្រាកដប្រជាបន្តិចម្តងៗ បក្សកុម្មុយនីស្តចិនដ៏មហិមា ប្រជាជនចិនដ៏មហិមា និងសាធារណរដ្ឋប្រជាមានិតចិនដ៏មហិមាប្រាកដជា នឹងទទួលបានភាពជោគជ័យមិនខាន។

លោក Li Qiang នាយករដ្ឋមន្រ្តីចិន បានធ្វើជាអ្នកសម្របសម្រួលក្នុងពិធីបដិសណ្ឋារកិច្ច។ លោក Zhao Leji, លោក Wang Huning, លោក Cai Qi, លោក Ding Xuexiang, លោក Li Xi និងលោក Han Zheng បានអញ្ជើញចូលរួម ក្នុងពិធីបដិសណ្ឋារកិច្ចនេះ។ ភ្ញៀវចិន និងបរទេសប្រមាណ ៨០០ នាក់បានជួបជុំគ្នាក្នុងពិធី ដើម្បីអបអរសាទរទិវាបុណ្យជាតិចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន