BREAKING: ករណីប៉ុនប៉ង «ប្លន់» យន្តហោះដឹកអ្នកដំណើររបស់អ៉ីស្រាអែល ដែលមានគម្រោង «វាយប្រហារតាមរចនាបថ 9/11»
30-09-2026 18:54
(ទែលអាវីវ)៖ អ្នកបើកបរយន្តហោះត្រូវបានជនសង្ស័យ «ចាក់» បង្កហេតុការណ៍ភ្ញាក់ផ្អើលក្នុងជើងហោះហើរ Flydubai ដែលជាសញ្ញាប៉ុនប៉ង់ «ប្លន់»។
មន្ត្រីតំបន់ម្នាក់ដែលបានទទួលព័ត៌មានអំពីហេតុការណ៍នេះបានថ្លែងថា មានការប្រយុទ្ធគ្នាបានកើតឡើងនៅក្នុងកាប៊ីនយន្ដហោះ ហើយជាក់ស្ដែងពាក់ព័ន្ធ នឹងអ្នកបើកបរយន្តហោះ។ ករណីមានគម្រោង «វាយប្រហារតាមរចនាបថ 9/11»។
យន្តហោះដឹកអ្នកដំណើរ flydubai ហោះចេញពីឌូបៃ ទៅកាន់ប្រទេសអ៊ីស្រាអែល បានបង្ខំចិត្តចុះចតបន្ទាន់នៅអារ៉ាប៊ីសាអូឌីត ក្រោយពីឡុត ២ នាក់ឈ្លោះចាក់គ្នាក្នុងកាប៊ីន រហូតឈានដល់ការបញ្ជូនសញ្ញាអាសន្ន «ប្លន់យន្តហោះ»។ នេះបើយោងតាមការចេញផ្សាយដោយ ទូរទស្សន៍ NDTV។
ទិន្នន័យជើងហោះហើរ FZ1073 (ធុន Boeing 737 MAX 8) ដែលផ្ទុកអ្នកដំណើរអ៊ីស្រាអែលប្រមាណ ១៨០ នាក់ បានបង្ហាញថា យន្តហោះបានបញ្ជូនកូដអាសន្នទូទៅ 7700 មុននឹងប្ដូរទៅកូដ 7500 ដែលជាសញ្ញាព្រមានពីការ «ប្លន់យន្តហោះ» ធ្វើឱ្យយោធាអ៊ីស្រាអែល បញ្ជូនយន្តហោះចម្បាំងឡើងការពារលើផ្ទៃអាកាសភ្លាមៗ។
ទោះជាយ៉ាងណា សារព័ត៌មាន The Jerusalem Post និង The Times of Israel បានឱ្យដឹងថា ហេតុការណ៍នេះកើតចេញពីជម្លោះហិង្សារវាងពីឡុត ទាំងពីរនៅក្នុងបន្ទប់បញ្ជា ដោយពីឡុតម្នាក់បានយកកាំបិតបត់ចាក់លើពីឡុតម្នាក់ទៀត ហើយរបាយការណ៍ខ្លះថា ពីឡុតបង្កហេតុមានបំណងសម្លាប់ខ្លួន និងទម្លាក់យន្តហោះថែមទៀតផង។ ក្នុងពេលកើតហេតុ ពីឡុតបានចុចកូដប្លន់យន្តហោះនេះ អំឡុងពេលកំពុងប្រតាយប្រតប់គ្នា។
អ្នកដំណើរម្នាក់បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ ១៥ អ៊ីស្រាអែលថា អ្នកដំណើរបានឮសំឡេងស្រែកឡូឡាយ៉ាងខ្លាំង ហើយពេលទ្វារកាប៊ីនរបើកចេញ គេឃើញមានស្នាមឈាមនៅខាងក្នុង។ ឃើញសភាពមិនស្រួល អ្នកដំណើរ និងក្រុមយានិក បានស្ទុះចូលទៅជួយអន្តរាគមន៍ និងចាប់ឃាត់ខ្លួនពីឡុតបង្កហេតុបានសម្រេច។
គួរបញ្ជាក់ថា ក្រោយកើតហេតុ យន្តហោះបានចុះចតជាបន្ទាន់នៅមូលដ្ឋាន តាប៊ុក (Tabuk) ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយអ្នកដំណើរទាំងអស់គ្មាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ៕
ទស្សនាវិដេអូនៅក្នុង Channel CoolApp:
https://share.coolapp.com.kh/CQAAAGZyZXNobmV3cy312XiD5EOMvX6dehMWHhc
