FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើនរូបទៀតបានអញ្ជើញដាក់កម្រងផ្កាគោរព​វិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតរបស់ចិន

30-09-2026 17:07

(ប៉េកាំង)៖ ឆ្នាំ២០២៦ នេះគឺជាខួបលើកទី ១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន និងខួបលើកទី ៩០ នៃការទទួលបានជោគជ័យ នៃមហាដំណើរ​របស់កងទ័ពក្រហមចិន។ ពិធីដាក់កម្រងផ្កានៅវិមានវីរជនប្រជាជនចិន ក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតរបស់ចិន បានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីលានធានអានមិននៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦។

ជាកិច្ចចាប់ផ្តើមពិធីនេះ តំណាងគ្រប់រូបបានឈរស្មិងស្មាធិ៍ដើម្បីគោរពវិញ្ញាណក្ខន្ធវីរជន ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ និងការកសាងសាធារណរដ្ឋ។ បន្ទាប់ពីដាក់កម្រងផ្កា លោក Xi Jinping ប្រធានរដ្ឋចិន និងថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើនរូបទៀត បានដើរជុំវិញវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតរបស់ចិន ដើម្បីសម្តែងការគោរព៕

វិទ្យុមិត្តភាពកម្ពុជាចិន