FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក ដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនចំនួន ១៣ ដែលពាក់ព័ន្ធការជួយអ៉ីរ៉ង់ទិញអាវុធ (Video inside)

30-09-2026 16:05

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋាភិបាលអាមេរិកបានប្រកាសទណ្ឌកម្មថ្មី លើបុគ្គល និងក្រុមហ៊ុនចំនួន ១៣ រួមទាំងស្ថាប័នមួយចំនួន ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ប្រទេសរុស្ស៉ី ចិន និងប៉ាគីស្ថាន ដោយចោទប្រកាន់ថា ពួកគេបានជួយដល់អ៉ីរ៉ង់ ស្វែងរកទិញអាវុធ និងគ្រឿងបន្លាស់ផ្សេងៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រសួងហិញ្ញវត្ថុអាមេរិក ទណ្ឌកម្មថ្មីមានគោលដៅកាត់បន្ថយសមត្ថភាពរបស់ទីក្រុងតេហេរ៉ង់ ក្នុងការបង្កើតកម្មវិធីអាវុធរបស់ខ្លួនឡើងវិញ ព្រមទាំងធ្វើឱ្យភាគីនានាសងថ្លៃ ចំពោះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងទិញយកអាវុធទាំងនោះ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ Scott Bessent បញ្ជាក់ថាក្រសួងហិរញ្ញវត្ថុ មិនអត់ឱនចំពោះការគាំទ្រណាមួយដល់អ៉ីរ៉ង់ឡើយ ហើយនឹងបន្តកំណត់មុខសញ្ញា ប្រកាសជាសាធារណៈ និងធ្វើឱ្យពួកគេទាំងនោះឯកោ។

គួរបញ្ជាក់ថា ទណ្ឌកម្មដែលប្រកាសដោយក្រសួងហិរញ្ញវត្ថុ និងក្រសួងការបរទេស គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ត្រាំ ដើម្បីធ្វើឱ្យអ៉ីរ៉ង់ឯកោផ្នែកសេដ្ឋកិច្ច និងបង្ខំឱ្យប្រទេសនេះចរចាបញ្ចប់សង្គ្រាម ដែលផ្តើមឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល លើអ៉ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ៕