FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តម្លៃប្រេងឆៅប្រែប្រួលចុះឡើង ជុំវិញភាពមិនប្រាកដប្រជាពាក់ព័ន្ធសង្រ្គាមអ៉ីរ៉ង់ (Video inside)

30-09-2026 11:17

(Reuters)៖ នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ តម្លៃប្រេងឆៅអន្តរជាតិ បានកើនឡើងវិញ ក្រោយធ្លាក់ចុះក្នុងពេលបិទវគ្គជួញដូរប្រចាំសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បដិសេធថា លោកគ្មានបំណងបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើអ៉ីរ៉ង់នោះទេ ខណៈប្រទេសកាតាបានជំរុញឱ្យមានកិច្ចចរចាសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងពេលបិទវគ្គជួញដូរថ្ងៃអង្គារ ប្រេងឆៅ Brent មានតម្លៃតត្រឹមតែ ១០២,៥៩ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ៨៩,៣៨ដុល្លារ។ ប៉ុន្តែវាបានហក់ឡើងនៅថ្ងៃពុធនេះ ដោយប្រេងប្រភេទ Brent មានតម្លៃ ១០៣,៧៣ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងប្រភេទ West Texas Intermediate មានតម្លៃ ៨៩,៧២ដុល្លារក្នុងមួយបារ៉ែល។

កាលពីថ្ងៃអង្គារ លោក Majed al-Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា បានប្រាប់អ្នកសារព័ត៌មានថា «យើងកំពុងផ្លាស់ប្តូរសាររវាងភាគីនានា (សហរដ្ឋអាមេរិក និងអ៉ីរ៉ង់) ហើយកំពុងខិតខំស្វែងរកចំណុចរួមមួយ ដើម្បីឈានទៅរកកិច្ចព្រមព្រៀង»។ យ៉ាងនេះក្តីលោក ត្រាំ បានច្រានចោលសេចក្តីរាយការណ៍របស់សារព័ត៌មាន Axios ដែលថាលោកមានឆន្ទៈបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើអ៉ីរ៉ង់ និងព្រលែងមូលនិធិអ៉ីរ៉ង់ដែលត្រូវបានបង្កក ជាថ្នូរនឹងវិធានការជាក់ស្តែងពីសំណាក់ទីក្រុងតេហេរ៉ង់ ពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរ។ តាមបណ្តាញសង្គម Truth Social លោក ត្រាំ បញ្ជាក់ថា «វា​ជា​រឿង​មិន​ពិតទេ ខ្ញុំ​មិន​បាន​ផ្តល់​អ្វី​ឱ្យ​ពួក​គេ (អ៉ីរ៉ង់) ​ឡើយ»៕