មនុស្ស ១១នាក់ស្លាប់ និង ៣០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះមួយ នៅប៉ាគីស្ថាន
26-09-2026 21:35
(អ៉ីស្លាម៉ាបាដ)៖ ក្រុមសង្រ្គោះបន្ទាន់ បានឱ្យដឹងថា មនុស្ស ១១នាក់បានស្លាប់ និង ៣០នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍ផ្ទុះមួយនៅតំបន់ Dera Ismail Khan ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន នាថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តំបន់ Dera Ismail Khan ក្នុងខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅជិតតំបន់ព្រំដែនរវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន តែងតែរងការវាយប្រហារដោយអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធ ISIS ហេីយញឹកញាប់បំផុតគឺកំណត់គោលដៅលេីប៉ូលិស និងកងកម្លាំងសន្តិសុខ។
ក្រុម Tehreek-e-Taliban Pakistan បានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
ក្រុមសង្គ្រោះក្នុងស្រុក Darazinda បានទៅដល់កន្លែងកើតហេតុ និងចាប់ផ្តើមប្រតិបត្តិការសង្គ្រោះ ដោយផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រដល់អ្នករងរបួស និងបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍សន្តិសុខនៅតែបន្តកើតមាន នៅក្នុងស្រុកនេះ ក្នុងខែនេះ រួមទាំងការវាយប្រហារដែលមានការពាក់ព័ន្ធនឹងក្រុមតាលីបង់ប៉ាគីស្ថានផងដែរ៕
