FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉ាក្រុង៖ បារាំង ដាក់សំណើថ្មីហាមប្រាមកុមារអាយុក្រោម ១៥ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម (Video inside)

14-09-2026 21:08

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលបារាំងបានដាក់ចេញនូវសេចក្តីព្រាងច្បាប់ដែលបានកែសម្រួលថ្មីមួយ ស្តីពីការហាមប្រាមកុមារមិនឱ្យប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីការប៉ុនប៉ងហាមប្រាមលើកមុនត្រូវបានច្រានចោលដោយស្ថាប័នធម្មនុញ្ញកំពូលរបស់ប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ម៉ាក្រុង បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X ថា «បន្ទាប់ពីការងារបច្ចេកទេសយ៉ាងហ្មត់ចត់ នៅថ្ងៃនេះ រដ្ឋាភិបាលកំពុងជូនដំណឹង» ដល់គណៈកម្មការអឺរ៉ុប (European Commission) អំពីសេចក្តីព្រាងច្បាប់ថ្មីនេះ។ ការជូនដំណឹងទៅកាន់គណៈកម្មការអឺរ៉ុប គឺជាជំហានដ៏សំខាន់មួយ ដើម្បីធានាថាសេចក្តីព្រាងច្បាប់របស់បារាំង គឺស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប។

គួរបញ្ជាក់ថា វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារ និងក្មេងជំទង់អាយុក្រោម ១៥ឆ្នាំ ធ្លាប់ត្រូវបានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបារាំងទាត់ចោលកាលពីពេលមុន ដោយសារបញ្ហាផ្លូវច្បាប់ ខណៈដែលរដ្ឋាភិបាលបារាំងបាននិងកំពុងបន្តជំរុញវិធានការតឹងរ៉ឹង ដើម្បីការពារសុខភាពផ្លូវចិត្តរបស់កុមារ និងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានពីការញៀនបណ្តាញសង្គម៕