FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping ប្រធានរដ្ឋចិនចាកចេញពីទីក្រុងប៉េកាំងធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុង New Delhi ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

12-09-2026 16:07

(ប៉េកាំង)៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា លោកXi Jinping ប្រធានរដ្ឋចិនបានចាកចេញពីទីក្រុងប៉េកាំងធ្វើដំណើរទស្សនកិច្ចតាមយន្តហោះពិសេសទៅកាន់ទីក្រុង New Delhi ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ ដោយតបតាមការអញ្ជើញរបស់លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា។

សូមបញ្ជាក់ថា ប្រតិភូអមដំណើរទស្សកិច្ចរបស់លោក Xi Jinping រួមមាន៖ លោក Cai Qi សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន​ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន