FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស ២៥នាក់ស្លាប់ ក្នុងគ្រោះឆេះកប៉ាល់ដឹកទំនិញនៅចិន ខណៈលោក ស៉ី ជីនពីង បញ្ជាឱ្យស៊ើបអង្កេតជាបន្ទាន់ (Video inside)

10-09-2026 21:35

(ប៉េកាំង)៖ មនុស្សចំនួន ២៥នាក់បានបាត់បង់ជីវិត នៅក្នុងគ្រោះអគ្គិភ័យឆាបឆេះកប៉ាល់ដឹកទំនិញបរទេសមួយគ្រឿង កំឡុងពេលកំពុងជួសជុលនៅឯកន្លែងផលិតកប៉ាល់របស់រដ្ឋ ក្នុងទីក្រុង Qingdao ភាគខាងកើតប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

កប៉ាល់ដែលរងគ្រោះមានឈ្មោះថា «Ocean Melody» ចុះបញ្ជីនៅប្រទេសលីបេរីយ៉ា (Liberia)។ ក្នុងចំណោមមនុស្ស ៤២នាក់នៅលើកប៉ាល់ មានមនុស្ស ១២នាក់ត្រូវបានជម្លៀសចេញទាន់ពេលវេលា ខណៈ ៥នាក់ទៀតរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗក្រោយកើតហេតុ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានចេញបញ្ជាឱ្យបើកការស៊ើបអង្កេតឱ្យបានឆាប់រហ័ស ព្រមទាំងចាត់វិធានការទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះបុគ្គលពាក់ព័ន្ធ។

គួរបញ្ជាក់ថា កន្លែងផលិត និងជួសជុលកប៉ាល់នេះ ត្រូវបានគ្រប់គ្រងដោយសាជីវកម្មផលិតកប៉ាល់រដ្ឋចិន (CSSC) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់នាវាចម្បងសម្រាប់កងទ័ពជើងទឹកចិន ខណៈដែលអគ្គិភ័យនេះត្រូវបានក្រុមពន្លត់អគ្គិភ័យគ្រប់គ្រង និងពន្លត់បានទាំងស្រុងនៅរសៀលថ្ងៃដដែល៕