ជើងហោះហើរលើកដំបូងនៃ «ការចាក់ផ្សាយកម្មវិធីក្រោមប្រធានបទ អង្គការសហប្រតិបត្តិការសៀងហៃរបស់ CMG»ចាប់ផ្តើមចាក់ផ្សាយជាផ្លូវការ
07-09-2026 16:25
(ប៉េកាំង)៖ កាលពីពេលថ្មីៗនេះ ក្នុងអំឡុងពេលបើកធ្វើកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ២០២៦ ជើងហោះហើរលើកដំបូងនៃ “ការចាក់ផ្សាយកម្មវិធីក្រោមប្រធានបទ អង្គការសហប្រតិបត្តិការសៀងហៃរបស់CMG” បានចេញដំណើរហោះហើរពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងប៊ីស្គេក រដ្ឋធានីនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ដែលជាទីតាំងរៀបចំកិច្ចប្រជុំកំពូលលើកនេះ។ សកម្មភាពចាក់ផ្សាយកម្មវិធីនេះរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនអាកាសចរណ៍ China Southern Airline។
សូមបញ្ជាក់ថា កម្មវិធីប្រធានបទដ៏ពិសេសរបស់ CMG ចាក់ផ្សាយនៅលើយន្តហោះក្នុងភាសាចំនួន១៥ នៃបណ្ដាប្រទេសសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ រួមមានភាសាកៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី អង់គ្លេសកាហ្សាក់ស្ថាននិងអារ៉ាប់ជាដើម ដែលបានចាក់ផ្សាយជិត២០កម្មវិធីនៃ CMG នៅលើអេក្រង់កម្សាន្តតាមយន្តហោះនៃជើងហោះហើរសរុបចំនួន១៥៥ របស់ក្រុមហ៊ុនអាកាសចរណ៍ខាងត្បូងចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន

