FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី Peng Liyuan បានទទួលទានតែនិងទស្សនាការតាំងពិព័រណ៍សិប្បកម្មខ្នាតតូច ជាមួយលោកស្រី Istizal ភរិយាលោកប្រធានាធិបតីអេហ្ស៊ីប

03-09-2026 18:04

(ប៉េកាំង)៖ នាព្រឹកថ្ងៃទី ២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយារបស់​លោក​ Xi ​Jinping ប្រធានរដ្ឋចិន បានទទួលទានតែជាមួយលោកស្រី Istizal ភរិយារបស់លោក Abdel Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប នៅទីក្រុងគែរ ព្រមទាំងបាន​​ទស្សនា​ការ​តាំង​ពិព័រណ៍​សិប្បកម្មខ្នាតតូចមួយផងដែរ។

លោកស្រី Peng Liyuan និងលោកស្រី Itisar បាន​ផ្លាស់​ប្តូរ​យោបល់​គ្នា​យ៉ាង​ស្និទ្ធស្នាល​អំពីមិត្តភាពនិងការផ្លាស់ប្តូរវប្បធម៌ រវាងចិននិងអេហ្ស៊ីប ។ លោកស្រី Peng Liyuan បាន​ថ្លែង​​ថា ប្រទេសអេហ្ស៊ីបមានប្រវត្តិសាស្ត្រយូរអង្វែង និង​មានបេតិកភណ្ឌ​វប្បធម៌​ដ៏​ជ្រាល​ជ្រៅ​ ហើយការតាំងពិព័រណ៍ទាំងនោះ គឺល្អឥតខ្ចោះដែលបង្ហាញ​យ៉ាង​ពេញ​លេញ​នូវ​ប្រាជ្ញានិង​សោភ័ណភាពពិសេសរបស់ប្រជាជនអេហ្ស៊ីប ។ ប្រទេសចិន និង​អេហ្ស៊ីប​មាន​ភាព​ស្រដៀង​គ្នាខាងវប្បធម៌ជាច្រើន ហើយលោកស្រីសង្ឃឹមថា សិល្បករនៃ​ប្រទេស​ទាំង​ពីរ​ នឹង​ពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការគ្នា ដើម្បី​ធ្វើ​ឱ្យ​សិប្បកម្មប្រពៃណី​បន្ត​ភ្លឺ​ស្វាង​ជាមួយនឹង ភាពអស្ចារ្យជាបន្តបន្ទាប់ តាមរយៈការ​បន្ត​វេន្ត​និង​ការ​រៀន​សូត្រ​គ្នាទៅ​វិញ​ទៅ​មក៕

វិទ្យុមិត្តភាពកម្ពុជាចិន