FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល៖ ដំណោះស្រាយតាមបែប​វេជ្ជសាស្ត្របុរាណចិនសម្រាប់ ព្យាបាលជាប្រព័ន្ធចំពោះ​ជំងឺរ៉ាំរ៉ៃ​សកល

03-09-2026 17:44

(ប៉េកាំង)៖ «​របាយការណ៍ពិនិត្យសុខភាព​»ស្តីពី​ការអភិវឌ្ឍសកលដ៏គួរឱ្យព្រួយបារម្ភ ៖ ក្នុង​ចំណោម​សូចនាករអភិវឌ្ឍន៍ ប្រកបដោយចីរភាពចំនួន ១៣៩ របស់អង្គការសហប្រជាជាតិ ទើប​សម្រេច​បានតែ ៣៦% ប៉ុណ្ណោះ។ មនុស្ស ២៣០០ លាននាក់លើពិភពលោក​នៅតែរស់​ក្នុងភាព​អត់ឃ្លាន​។ ហើយអត្រាកំណើនផលិតផលក្នុងស្រុកសរុបគិត​ជា​មធ្យម​​ក្នុងមនុស្សម្នាក់ៗនៃ​អង្គភាព​សេដ្ឋកិច្ច​ដែលងាយរងគ្រោះបំផុតចំនួន ៧៥ គឺយឺតជាងប្រទេសអ្នក​មាន។ ប្រការនេះ​​មានន័យថា គម្លាតចំណូលរវាងប្រទេសអ្នក​មាន និងប្រទេស​ក្រកំពុងត្រូវ​ពង្រីក រហូត​ឈាន​ដល់​កម្រិតធ្ងន់ធ្ងរបំផុត​ក្នុង​សតវត្សរ៍នេះ។

ពិភពលោកពិតជាឈឺហើយ​! ប្រឈមមុខនឹងជំងឺនេះ លោក​Xi Jinping បានចេញ"វេជ្ជបញ្ជា "មួយ​នៅឯមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ ២០២១ គឺ​គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។ "វេជ្ជបញ្ជា " នេះរួមមាន "ឱសថ" ចំនួនប្រាំមួយ៖ ការ​ចាត់ទុក​ការ​អភិវឌ្ឍន៍ជា​អាទិភាព​ , ការ​កម្តល់​ទុក​ប្រជាជន​ជា​មជ្ឈិម​​, ការផ្តល់​ផលប្រយោជន៍​ជា​ទូទៅ​និង​បរិយាប័ន្ន​​,ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍,ការរួមរស់ដោយសុខដុមរមនារវាងមនុស្សជាតិ​និងធម្មជាតិ​និងការ​អនុវត្តជាក់​ស្តែង​។ ​ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ "វេជ្ជបញ្ជា" នេះ បានជំរុញឱ្យ​ការ​អភិវឌ្ឍ​សកល​វិវឌ្ឍរីក​ចម្រើន​ទៅមុខ​យ៉ាង​ពិតប្រាកដ។

“វេជ្ជបញ្ជវេជ្ជសាស្ត្របុរាណចិន"សង្កត់ធ្ងន់លើគោលការណ៍នៃ "Jun(ធាតុផ្សំ​ចម្បង) Chen(ធាតុ​ផ្សំ​ជំនួយ) Zuo(ធាតុផ្សំ​បន្សាប)​ និងShi(ធាតុផ្សំ​ជំរុញ)" ធាតុ​ផ្សំ​ចម្បងផ្តោត​លើ​ការ​ព្យាបាល​រោគសញ្ញាចម្បង និងជាស្នូលនៃវេជ្ជបញ្ជា។ ធាតុ​ផ្សំ​ជំនួយជួយបង្កើនប្រសិទ្ធភាពរបស់ធាតុ​ផ្សំ​ចម្បង។ ធាតុផ្សំ​បន្សាបគឺ​ដើម្បី​កាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃឱសថនានា​និងព្យាបាល​រោគសញ្ញាដំណាលគ្នា។ ឯធាតុផ្សំ​ជំរុញគឺ​ធ្វើឱ្យឱសថនានា​​បន្ស៊ី​គ្នា និង​បង្កើន​ប្រសិទ្ធភាព​ឱសថ។ ធាតុផ្សំ​ទាំងអស់​មាន​ទំនាក់ទំនង​គ្នានិង​ជួយ​ជំរុញ​គ្នា​ទៅវិញទៅមក​ដែល​មិន​អាច​ខ្វះ​មួយ​ណា​បានទេ​។នេះគឺជាខ្លឹមសារស្នូល​នៃ​វេជ្ជសាស្ត្រ​ឱសថ​បុរាណ​​ចិន​។

ការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ក៏​ដូច​ជា​ការ​ប្រើ​គោលការណ៍វេជ្ជសាស្ត្រឱសថ​បុរាណ​ចិន​ បាន​បង្ហាញពីតក្កវិជ្ជានៃ​វិធី​សាស្ត្រ​បែបបូព៌ា។ «គ្រឿងផ្សំចម្បង​» គឺ «ការ​ចាត់ទុក​ការ​អភិវឌ្ឍ​ជា​អាទិភាព» ។​លោក Xi Jinping បានលើកឡើង​​ម្តងហើយម្តងទៀតថា «ការអភិវឌ្ឍគឺជាគន្លឹះសំខាន់ក្នុងការដោះស្រាយបញ្ហាទាំងអស់»។ លោកសម្គាល់​ឃើញ​ថា ក្នុងដំណាក់កាល​ដែល​ហានិភ័យកើតឡើងផ្ទួន​ៗ និងមាន​ការ​ខ្វែង​គំនិត​កាន់តែធ្ងន់ធ្ងរ ត្រូវ​ចាត់ទុក​ការអភិវឌ្ឍ​ជា​ស្នូល​នៃ​របៀប​វារៈ​សកល ​ ។

«ធាតុ​ផ្សំ​ជំនួយ» គឺ​ «ការ​កម្តល់​ទុក​ប្រជាជន​ជា​មជ្ឈិម​​»និង«ការផ្តល់​ផលប្រយោជន៍​ជា​ទូទៅ​និង​បរិយាប័ន្ន​»​។ការ​កម្តល់​ទុក​ប្រជាជន​ជា​មជ្ឈិម​​ គឺ​ដើម្បី​ធានា​ថា​ កំណើន​សេដ្ឋកិច្ចអាច​​​ផ្តល់​ផល​ប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន​គ្រប់រូប​ ។ការផ្តល់​ផលប្រយោជន៍​ជា​ទូទៅ​និង​បរិយាប័ន្ន​​ធានា​នូវ​ភាព​យុត្តិធម៌នៃការ​អភិវឌ្ឍ​ យកចិត្ត​ទុកដាក់​ចំពោះ​​​តម្រូវការ​ពិសេស​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រឆាំង​​ច្បាប់​ព្រៃ​ដែល​អ្នក​ខ្លាំងជិះជាន់​អ្នក​ទន់ខ្សោយ និង​ធានា​ថា​គ្មាន​ប្រទេស​ណា​មួយ​ត្រូវ​បោះ​​បង់​ចោល​ក្នុង​ដំណើរការ​អភិវឌ្ឍន៍ ។

«ធាតុផ្សំ​បន្សាប» គឺជា «ការអភិវឌ្ឍដែលជំរុញដោយការធ្វើ​នវានុវត្តន៍» និង «ការរួមរស់ដោយសុខដុមរមនារវាងមនុស្សជាតិ​និងធម្មជាតិ» ។ ការអភិវឌ្ឍដែលជំរុញដោយការធ្វើ​នវានុវត្តន៍​បានផ្លាស់​ប្តូរ​ទម្រង់​អភិវឌ្ឍន៍​ចាស់ដែលពឹងផ្អែកលើការប្រើ​ប្រាស់​ធនធាន និងកម្លាំងពលកម្មដែលមានថ្លៃ​ដើម​ទាប និងកសាងប្រព័ន្ធអេកូឡូស៊ីនៃការ​ធ្វើ​នវានុវត្តន៍និង​បើកចំហដោយ​ផ្អែក​លើ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីដាក់​បញ្ចូលកម្លាំង​ចលករ​ថ្មី​សម្រាប់​ការអភិវឌ្ឍសកល។ «ការរួមរស់ដោយសុខដុមរមនារវាងមនុស្សជាតិ​និងធម្មជាតិ» គឺ​ផ្តួចផ្តើម​ឱ្យ​អភិវឌ្ឍ​ដោយ​ធ្វើ​បរិវត្តកម្ម​បៃតងនិង​កាបូន​ទាប​ ដើម្បី​ជៀសវាង​ការ​បំផ្លាញ​បរិស្ថាន​​ភព​ផែនដីដោយសារ​​ការអភិវឌ្ឍ​​។ «ធាតុផ្សំ​ជំរុញ»​ គឺ​«ការ​អនុវត្តសកម្មភាព​ជាក់​ស្តែង» ។ ការសន្យា​ត្រូវ​ក្លាយ​ជា​សកម្មភាព​ជាក់ស្តែង ដើម្បីធ្វើឱ្យ​គំនិត​ឯកភាពរួម​ក្លាយ​ជាសមិទ្ធ​ផលជាក់ស្តែង។

គិត​រហូតមកដល់បច្ចុប្បន្ន គម្រោងសហប្រតិបត្តិការជាង ១៨០០ គម្រោង​ ក្រោម​ក្របខ័ណ្ឌ​គំនិតផ្តួចផ្តើមនេះត្រូវ​បាន​អនុវត្ត​ជាក់ស្តែង​ ដែល​​បាន​​បណ្តុះបណ្តាលធនធាន​មនុស្សជាង ២ សែន​នាក់ និងផ្តល់​ផល​ប្រយោជន៍​ជាក់​ស្តែង​​ដល់ប្រជាជននៃ​ប្រទេសជាង ១២០។​ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបានផ្លាស់ប្តូរទម្លាប់​​អភិវឌ្ឍន៍ប្រពៃណីដែល«ឈឺត្រង់​ណា​ ព្យាបាល​តែត្រង់​​នោះ​» និង​បាន​បង្កើតរូប​មន្ត​ថ្មី​នៃការអភិវឌ្ឍសកល។

ការអនុវត្តជាក់​ស្តែង​រយៈពេលប្រាំឆ្នាំបានបង្ហាញថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលមាន​ទិសដៅ​ត្រឹមត្រូវ មានមធ្យោបាយ​​ល្អ​ និងមានប្រសិទ្ធភាព​យ៉ាង​ប្រាកដប្រជា​​។ ដរាប​ណា​ប្រទេសទាំងអស់ពួតដៃ​គ្នា​ធ្វើ​កិច្ច​ខិតខំប្រឹង​រួម​​ ទើប​អាច​ចែករំលែកគ្នា​នូវ​ភាគលាភនៃការអភិវឌ្ឍសកល៕