ក្រុម Hacker ប្រើប្រាស់ឯកសារវីដេអូ MP4 ក្លែងក្លាយ ដើម្បីលាក់មេរោគ និងលួចគ្រប់គ្រងកុំព្យូទ័រពីចម្ងាយ
03-09-2026 16:34
(ប៉េកាំង)៖ ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខសាយប័រមកពីស្ថាប័ន Censys ARC (Advanced Research Center) បានចេញសេចក្តីព្រមានអំពីយុទ្ធសាស្ត្រវាយប្រហារថ្មីមួយរបស់ក្រុម Hacker ដែលកំពុងប្រើប្រាស់ឯកសារវីដេអូទម្រង់ MP4 ក្លែងក្លាយ ដើម្បីលាក់បាំងកូដមេរោគ (Malicious Code) និងគេចផុតពីការត្រួតពិនិត្យរបស់ប្រព័ន្ធសុវត្ថិភាពកុំព្យូទ័រ។
អ្នកវាយប្រហារ (Attackers) បានបំប្លែង និងបង្កប់កូដមេរោគនៅខាងក្នុងឯកសារដែលមានទម្រង់មើលទៅដូចជាឯកសារវីដេអូ MP4 ធម្មតា។ នៅពេលដែលអ្នកប្រើប្រាស់បាត់បង់ការប្រុងប្រយ័ត្ន ហើយចុចបើកឯកសារទាំងនោះ មេរោគនឹងលួចដំឡើងកម្មវិធីបញ្ជាពីចម្ងាយ (Remote Access Trojan - RAT) ដោយស្វ័យប្រវត្តិ ដែលអនុញ្ញាតឱ្យ Hacker អាចចូលទៅគ្រប់គ្រងកុំព្យូទ័ររបស់ជនរងគ្រោះ ចូលមើលទិន្នន័យផ្ទាល់ខ្លួន ឬលួចយកពាក្យសម្ងាត់ផ្សេងៗបានយ៉ាងងាយស្រួល។
នៅកម្ពុជាឯណេះវិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានចេញសារអំពាវនាវជាបន្ទាន់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចបោកបន្លំលើបណ្តាញ Telegram ផងដែរ។
យោងតាមការបញ្ជាក់ ជនខិលខូចបាន និងកំពុងប្រើប្រាស់គណនីក្លែងក្លាយ (ដូចជាដាក់ឈ្មោះថា teiegram ឬ Telegarm) ដោយបន្លំធ្វើជាក្រុមហ៊ុន Telegram ផ្លូវការ។ ពួកវាបានផ្ញើសារបំភិតបំភ័យ ដោយចោទថា «គណនីរបស់អ្នកនឹងត្រូវលុប ឬផ្អាកក្នុងរយៈពេល ៦ ទៅ ២៤ ម៉ោង បើមិនចុចលើ Link ដើម្បីផ្ទៀងផ្ទាត់ទេនោះ»។
ដោយសារតែហានិភ័យនៃសុវត្ថិភាពទិន្នន័យលើ Telegram កើនឡើង ប្រជាពលរដ្ឋកម្ពុជាជាច្រើនបានចាប់ផ្តើមងាកមកប្រើប្រាស់ CoolApp ដែលជាកម្មវិធីសារទាក់ទងក្នុងស្រុកដំបូងគេរបស់កម្ពុជា។ CoolApp មានប្រព័ន្ធសុវត្ថិភាពខ្ពស់ (Encryption) ងាយស្រួលក្នុងការទាក់ទង Call និយាយគ្នាច្បាស់ និងមានមុខងារ Channel ដែលអាច Like ឬ Comment បានយ៉ាងងាយស្រួល ព្រមទាំងបង្ហាញពីស្មារតីជាតិនិយមផងដែរ៕



