FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ី មានគម្រោងបិទសាខាមជ្ឈមណ្ឌលវប្បធម៌អាល្លឺម៉ង់ ក្រោយទាស់ទែងគ្នាពាក់ព័ន្ធឧប្បត្តិហេតុដ្រូន (Video inside)

03-09-2026 15:53

(មូស្គូ)៖ ទីភ្នាក់ងារព័ត៌មាននានារបស់រុស្ស៉ី បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov ដែលថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៉ីនឹងបិទមជ្ឈមណ្ឌលវប្បធម៌ Goethe-Institut របស់អាល្លឺម៉ង់ បន្ទាប់ពីអាល្លឺម៉ង់ចោទប្រកាន់រុស្ស៉ី ថាមានជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុដ្រូន នៅឯព្រលានយន្តហោះ Leipzig/Halle របស់អាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦។

ជាការឆ្លើយតបនឹងឧប្បត្តិហេតុដ្រូន អាល្លឺម៉ង់បានចាត់វិធានការ ដែលរួមមានការបិទមជ្ឈមណ្ឌលវប្បធម៌រុស្ស៉ីមួយ ក្នុងទីក្រុងប៊ែរឡាំង និងស្ថានកុងស៊ុលមួយ ក្នុងទីក្រុង Bonn។ កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អាល្លឺម៉ង់ថា បានបង្កើតភស្តុតាងក្លែងក្លាយ ដើម្បីទម្លាក់កំហុសលើទីក្រុងមូស្គូ ចំពោះឧប្បត្តិហេតុដ្រូន។

លោក Lavrov គូសបញ្ជាក់ថា «អាល្លឺម៉ង់បានដាក់វិធានការដោយចេតនា។ ពួកគេមិនគួរមិនយល់ច្បាស់អំពី ផលវិបាករបស់វាសោះ ហើយនេះមានន័យថាជាការបញ្ចប់វត្តមានផ្នែកវប្បធម៌របស់ពួកគេ នៅក្នុងប្រទេសរុស្ស៉ី»។ តាមលោក Lavrov រុស្ស៉ីនឹងបិទមជ្ឈមណ្ឌលនានារបស់អាល្លឺម៉ង់ នៅក្នុងទីក្រុងមូស្គូ ទីក្រុង St. Petersburg និងទីក្រុង Yekaterinburg។

គួរបញ្ជាក់ថា បន្ទាប់ពីមានជម្លោះផ្នែកការទូតជាមួយប្រទេសព្រីនថេត រុស្ស៉ីក៏បានបញ្ជាឱ្យបិទស្ថាប័ន British Council នៅក្នុងឆ្នាំ២០១៨ ផងដែរ៕