FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Greenland ថាការពិភាក្សារកដំណោះស្រាយជាមួយសហរដ្ឋអាមេរិក កំពុងដំណើរការ (Video inside)

03-09-2026 11:47

(កូប៉ិនហាក)៖ លោក Mute Egede រដ្ឋមន្រ្តីការបរទេស Greenland បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា កិច្ចចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញអនាគតនៃកោះក្នុងតំបន់អាកទិកមួយនេះ កំពុងដំណើរការ ប៉ុន្តែបានបដិសេធលម្អិតអំពីការពិភាក្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦។

ការអះអាងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថាសហរដ្ឋអាមេរិក ត្រូវតែទិញយកកោះ Greenland ដែលជាទឹកដីពាក់កណ្តាលស្វយ័តនៃប្រទេសដាណឺម៉ាក បានបង្កឱ្យមានភាពតានតឹងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងកូប៉ិនហាក ដែលសុទ្ធសឹងជាសមាជិកអង្គការណាតូ (NATO) ក៏ដូចជានៅទូទាំងតំបន់អឺរ៉ុបទាំងមូលផងដែរ។ ប៉ុន្តែក្រោយមកបញ្ហានេះ ត្រូវបានប្តូរមករកដំណោះស្រាយតាមផ្លូវការទូតវិញ។

អំឡុងកិច្ចពិភាក្សាមួយក្នុងសភាអឺរ៉ុប លោក Egede បានលើកឡើងយ៉ាងដូច្នេះថា «មន្ត្រីនានាកំពុងប្រឹងប្រែងដោះស្រាយស្ថានភាពនេះ។ តែខ្ញុំមិនទាន់អាចចែករំលែកព័ត៌មានលម្អិត អំពីកិច្ចពិភាក្សាទាំងនោះបានទេ។ អ្វីដែលខ្ញុំអាចប្រាប់បាននោះគឺថា កិច្ចសន្ទនារបស់យើង នៅតែបន្តដំណើរការ»