FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីថាមពលអាមេរិក ទទូចថាសហរដ្ឋអាមេរិកមិនបានលួចប្រេងរបស់វ៉េណេស៊ុយអេឡាឡើយ (Video inside)

03-09-2026 09:30

(ការ៉ាកាស)៖ រដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright បានទាត់ចោលការលើកឡើងដែរថាសហរដ្ឋអាមេរិកបានលួចប្រេងរបស់វ៉េណេស៊ុយអេឡា បន្ទាប់ពីប្រជាជាតិអាមេរិកខាងត្បូងមួយនេះយល់ព្រមឱ្យទីក្រុងវ៉ាស៊ីនតោនចូលទៅគ្រប់គ្រងមួយផ្នែកធំនៃធនធានធម្មជាតិរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Wright ធ្វើការកត់សម្គាល់បែបនេះប្រាប់ AFP និងសារព័ត៌មានអន្តរជាតិជាច្រើនផ្សេងទៀត នៅឯអាកាសយានដ្ឋានទីក្រុងការ៉ាកាស កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចទៅកាន់វ៉េណេស៊ុយអេឡាដើម្បីត្រួតពិនិត្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពលមានតម្លៃរាប់ពាន់លានដុល្លារ។ សហរដ្ឋអាមេរិកនឹងទទួលបានសិទ្ធិគ្រប់គ្រងភាគច្រើននៃប្រេងជាង ៦៥ពាន់លា​នបារ៉ែល ឬស្មើនឹងជិត ២០ភាគរយនៃប្រេងរបស់វ៉េណេស៊ុយអេឡាដែលជាប្រទេសមានប្រេងបម្រុងទុកធំជាងគេបំផុតនៅលើពិភពលោក។

លោក Wright បានគូសបញ្ជាក់ថា «ខ្ញុំបានឃើញចំណងជើងព័ត៌មានខ្លះផ្សាយថាយើងកំពុងលួចប្រេងវ៉េណេស៊ុយអេឡា។ តែជាការពិតណាស់ នេះជារឿងមិនពិតនោះទេ ហើយប្រេងនៅវ៉េណេស៊ុយអេឡាចាំបាច់ត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់ប្រជាជនវ៉េណេស៊ុយអេឡា»។ លោកបន្ថែមថាក្រុមហ៊ុនឯកជននឹងបោះទុកវិនិយោគលើការផលិតប្រេង ហើយផលចំណេញ ដូចជាការបង់ពន្ធនឹងត្រូវបង្វិលទៅឱ្យរដ្ឋាភិបាលវ៉េណេស៊ុយអេឡា និងប្រជាជនវ៉េណស៊ុយអេឡា។

គួរបញ្ជាក់ថា ទីក្រុងការ៉ាកាសបានព្យាករថាខ្លួននឹងទទួលបានចំណូល ២០៩ពាន់លានដុល្លារ ក្នុងរយៈពេល ២៥ឆ្នាំ ពីកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក៕