FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់ បន្ថែមនាវា ១១គ្រឿងទៀតចូលក្នុង «បញ្ជីខ្មៅ» ហាមឃាត់ឆ្លងកាត់ច្រកសមុទ្រ Hormuz កើនដល់ ៥៦គ្រឿង (Video inside)

02-09-2026 23:10

(ឡុងដ៍)៖ ប្រទេសអ៉ីរ៉ង់បានបន្ថែមនាវាចំនួន ១១គ្រឿងទៀត ចូលទៅក្នុង «បញ្ជីខ្មៅ» នៃនាវាដែលមិនគោរពតាមបទប្បញ្ញត្តិ និងត្រូវប្រឈមនឹងការពិន័យ ឬការរឹបអូស ប្រសិនបើធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលធ្វើឱ្យចំនួននាវាសរុបកើនដល់ ៥៦គ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

អាជ្ញាធរគ្រប់គ្រងច្រកសមុទ្រឈូងសមុទ្រពែក្ស (PGSA) របស់អ៉ីរ៉ង់ បានបញ្ជាក់ថា បញ្ជីខ្មៅនេះរួមបញ្ចូលទាំងនាវាដឹកប្រេងឆៅធុនធំ (VLCC) និងនាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) ព្រមទាំងបានព្រមានថារាល់នាវាណាដែលសហការផ្ទេរប្រេងជាមួយនាវាជាប់បញ្ជីខ្មៅ ក៏នឹងត្រូវរងទណ្ឌកម្មដូចគ្នាដែរ។ វិធានការនេះ បានជំរុញឱ្យក្រុមហ៊ុនថាមពលពិភពលោក និងក្រុមហ៊ុនចម្រាញ់ប្រេងមួយចំនួន ផ្អាកការប្រើប្រាស់នាវាទាំងនោះដោយសារក្តីបារម្ភផ្នែកសុវត្ថិភាព។

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ធ្លាប់បានដឹកជញ្ជូនប្រេងប្រមាណ ២០ភាគរយ នៃពិភពលោក ប៉ុន្តែចរាចរណ៍នាវាចរណ៍បានធ្លាក់ចុះស្ទើរតែទាំងស្រុង ចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានផ្ទុះឡើងកាលពី ៦ខែមុនមកម្ល៉េះ៕