FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សកម្មភាព «ភាពយន្តផ្លូវសូត្រ» ដែល​ចាក់បញ្ចាំង​ភាពយន្តឆ្នើម​របស់​ចិន ​បាន​សម្ពោធបើក​​នៅ​ក្រុងគែរ​រដ្ឋធានី​អេហ្ស៊ីប

02-09-2026 18:00

(ប៉េកាំង)៖ ក្នុង​ឱកាស​ដែល​​លោក Xi Jinping ប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចផ្លូវរដ្ឋ​នៅ​អេហ្ស៊ីប​​ ​អគ្គស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​​បាន​រៀបចំ​សកម្មភាពចាក់បញ្ចាំង​ភាពយន្តឆ្នើម​របស់​ចិន​ ឈ្មោះ ​«ភាពយន្តផ្លូវសូត្រ» ​នៅ​ក្រុងគែរ​រដ្ឋធានី​អេហ្ស៊ីប​នៅ​ថ្ងៃទី ១ ខែកញ្ញា ​ ​។ ​​ភាពយន្តចិន​ចំនួន ៥ រឿង​នឹង​ចាប់ផ្តើម​ចាក់​បញ្ចាំង​​តាមរោងកុន​នៅ​​ក្រុងគែរ ​ដើម្បី​បង្ហាញ​ពី​ភាពរស់រវើក​នៃ​ឧស្សាហកម្ម​ភាពយន្ត​របស់​ចិន​ ​និង​ភាពទាក់ទាញ​ពិសេស​នៃ​វប្បធម៌ចិន​។

សូមបញ្ជាក់ថា ​សកម្មភាព​ចាក់​បញ្ចាំងភាពយន្ត​លើកនេះ​មានរយៈពេល​៣ថ្ងៃ ​​​ភាពយន្ត​ចិន​ដែល​ត្រូវ​ចាក់​បញ្ចាំង​​មាន​ប្រភេទ​​ខុសៗ​គ្នា​ ដូចជា​ប្រភេទ​រឿង​លើកទឹកចិត្ត ​រឿងមនោសញ្ចេតនា ​រឿង​រុករកទីអវកាស ​រឿង​ទេវកថា​ ជាដើម​ ​ដើម្បី​ជំរុញ​ថែមមួយ​កម្រិត​ទៀត​នូវ​​ការផ្លាស់ប្តូរ​រវាងប្រជាជន​និង​វប្បធម៌​​រវាង​ចិ​ន​និង​អេហ្ស៊ីប។

គួរបញ្ជាក់ផងដែរថា ​សកម្មភាព​​ «ភាពយន្តផ្លូវសូត្រ​» បាន​ចាប់​ដំណើរការ​ពី​ខែឧសភាឆ្នាំនេះមក ​​គិតត្រឹមពេលនេះបាន​​រៀបចំ​ជា​បន្ត​បន្ទាប់​​នៅ​ប្រទេស​ជា​ច្រើន​ដែល​ចូលរួម​ការ​កសាង​​ ​«​​ខ្សែ​​ក្រវាត់​និង​ផ្លូវ​​» ​ដូចជា​អាហ្វ្រិក​ខាង​ត្បូង ​កេនយ៉ា ​កៀហ្ស៊ីស៊ីស្ថាន​ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន​