FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​លើកទី​២៦​ នៃ​ក្រុមប្រឹក្សា​ប្រមុខរដ្ឋ​នៃ​ប្រទេស​ជា​សមាជិក​អង្គការសហប្រតិបត្តិការ​សៀងហៃ​និង​ថ្លែងសុន្ទរកថា​គន្លឹះ

02-09-2026 17:59

(ប៉េកាំង)៖ ព្រឹកថ្ងៃទី​១ ខែកញ្ញា ​តាម​ម៉ោង​ក្នុងតំបន់ ​លោក​ Xi Jinping​ ប្រធានរដ្ឋ​ចិន​ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​លើកទី​២៦​នៃ​ក្រុមប្រឹក្សា​ប្រមុខរដ្ឋ​នៃ​ប្រទេស​ជា​សមាជិក​អង្គការសហប្រតិបត្តិការ​សៀងហៃ​នៅក្រុង ​Bishkek ​ប្រទេស​កៀងហ្ស៊ីស៊ីស្ថាននិង​ថ្លែង​សុន្ទរកថា​ក្រោម​ចំណង​ជើងថា​ «​ជំរុញ​ឱ្យ​អង្គការសហប្រតិបត្តិការ​សៀងហៃ​សម្រេចបាន​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាពកាន់តែ​ខ្ពស់​»​

លោក Xi Jinping បាន​លើកឡើងថា​ ​ឆ្នាំ​២០២៦​ជា​ខួប​​ទី​២៥​ នៃ​ការ​បង្កើត​អង្គការសហប្រតិបត្តិការ​សៀងហៃ​។​២៥​ឆ្នាំ​កន្លងទៅនេះ​ ​សមិទ្ធផល​អភិវឌ្ឍន៍​ធំ​បំផុត​របស់​អង្គការសហប្រតិបត្តិការ​សៀងហៃ ​គឺ​អង្គការ​នេះ​បាន​បោះជំហាន​ក្លាយទៅ​ជា​អង្គការសហប្រតិបត្តិការ​ជា​លក្ខណៈ​តំបន់​បែបថ្មី​​ ដែល​មាន​ផ្ទៃដីធំបំផុត​ ​ចំនួន​ប្រជាជន​ច្រើន​បំផុត​ ​និង​មាន​សក្កានុពល​ធំ​បំផុត​ជា​បណ្តើរៗ។​​ទ្រព្យ​សម្បត្តិ​ខាងស្មារតី​ដែលថ្លែ​ថ្លា​បំផុត​គឺ​លើកឡើង​ “ស្មារតី​សៀងហៃ​”​ ដែល​មាន​ទំនុកចិត្តចំពោះ​គ្នា​ទៅវិញទៅមក​ ​ផ្តល់​ផលប្រយោជន៍​​ទៅវិញទៅមក​ ​សមភាព​ ​ពិគ្រោះពិភាក្សា​ ​គោរព​​ពិពិធកម្ម​អរិយធម៌​ចម្រុះ​ ​និង​ស្វែងរក​ការអភិវឌ្ឍរួម​។​ បទពិសោធ​ខាង​កិច្ចសហប្រតិបត្តិការ​សំខាន់​បំផុត​ គឺ​ស្វែងរក​វិធីសាស្ត្រ​ដែល​រួមរស់ជាមួយគ្នាដោយមិន​បង្កើតបក្ស​សម្ព័ន្ធ ​មិន​ប្រឈមមុខដាក់គ្នា​និង​មិន​សំដៅចំពោះ​ភាគីទីបី។

លោក​ Xi Jinping​ បាន​លើកឡើង​គំនិតផ្តួចផ្តើម​៤​ចំណុច​។ទី១ ​ប្រកាន់​ខ្ជាប់​ការ​អភិវឌ្ឍ​ជា​អាទិភាព​ ​ត្រួសត្រាយ​អនាគត​ដែល​មាន​វិបុលភាពរួម។ទីពីរ ប្រកាន់​ខ្ជាប់​សន្តិសុខ​ជា​ចម្បង​និង​បង្កបរិយាកាស​សន្តិសុខ​ជាទូទៅ។ទីបី ​ប្រកាន់ខ្ជាប់​ការ​ចាត់ទុក​ប្រជាជនជា​មូលដ្ឋាន​និង​បង្កើត​មូលដ្ឋានគ្រឹះ​​សម្រាប់​មិត្តភាព​គ្រប់ជំនាន់​។ទីបួន ​ប្រកាន់​ខ្ជាប់​ការសន្ទនា​និង​ពិគ្រោះពិភាក្សា​និង​កែលម្អ​អភិបាលកិច្ច​ដែលមាន​យុត្តិធម៌និងមានសណ្តាប់ធ្នាប់។

ថ្នាក់ដឹកនាំ​នៃប្រទេស​ជា​សមាជិក​ បានចុះហត្ថលេខា​និង​ចេញ​ផ្សាយ​ «សេចក្តីប្រកាសក្រុង​ Bishkek​ របស់ក្រុមប្រឹក្សាប្រមុខរដ្ឋ នៃអង្គការសហប្រតិបត្តិការសៀងហៃ»​ និង​បាន​អនុម័ត​​លើ​ការ​ធ្វើ​វិសោធនកម្ម​និង​បំពេញ​បន្ថែម​ខ្លឹមសារ​នៃ​ឯកសារ​សមិទ្ធផល​ចំនួន​២៨ ​បូក​រួមទាំងពិធីសារ «ធម្មនុញ្ញ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ» ​ជា​ដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន