FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី Peng Liyuan​ អញ្ជើញចូលរួម​សកម្មភាព​គ្រួសារ​របស់​ថ្នាក់​ដឹកនាំ​ដែល​ចូលរួម​កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ

02-09-2026 17:39

(ប៉េកាំង)៖ ព្រឹកថ្ងៃទី១ ខែកញ្ញ តាមម៉ោង​ក្នុងតំបន់​ លោកស្រី Peng Liyuan ​ភរិយា​របស់​លោក​ Xi Jinping​ ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​សកម្មភាព​គ្រួសារ​របស់​ថ្នាក់​ដឹកនាំ​​ ដែល​ចូល​រួម​កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃដែល​រៀបចំដោយ​លោកស្រី​ Aigul Japarova​ ភរិយារបស់​លោក​ Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន​នៅ​ក្រុង​ Bishkek ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​។

លោកស្រី Peng Liyuan និង​ភរិយារបស់​ថ្នាក់​ដឹកនាំ​ នៃ​ប្រទេសពាក់ព័ន្ធ​បាន​អញ្ជើញ​ទស្សនាពិព័រណ៍​វប្បធម៌​ជនជាតិ​កៀហ្ស៊ីស៊ីស្ថាន​និង​ថតរូបជា​អនុស្សាវរីយ៍ ​បន្ទាប់មក​ បាន​ទស្សនា​​ការ​សម្តែង​សិល្បៈនៅវិមាន​ Enesay។​ លោកស្រី Peng Liyuan បាន​លើកឡើងថា​ ការសម្តែង​ល្អឥតខ្ចោះ ហើយ​អ្នកសម្តែងមានជំនាញខ្ពស់ ស្វាគមន៍សិល្បករមកពីប្រទេសកៀហ្ស៊ីស៊ីស្ថាន ទៅ​សម្តែង​និងផ្លាស់ប្តូរបទពិសោធ​​នៅ​ក្នុង​ប្រទេសចិន​ឱ្យបានញឹកញាប់ ​ដើម្បី​ឱ្យទស្សនិកជនចិន​អាចទទួលបាន បទពិសោធ​ផ្ទាល់​ពី​​វប្បធម៌​ជាតិ​ដ៏សម្បូរបែប​របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន៕

វិទ្យុមិត្តភាពកម្ពុជាចិន