FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពូទីន ទទូចថារុស្ស៉ីកំពុងឈ្នះនៅលើសមរភូមិ ហើយនឹងមិនចរចាជាមួយភេរវករឡើយ (Video inside)

02-09-2026 09:28

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថារុស្ស៉ីកំពុងឈ្នះសង្រ្គាមនៅអ៊ុយក្រែន ហើយបានចាត់ទុកមេដឹកនាំអ៊ុយក្រែនជាភេរវករដែលទីក្រុងមូស្គូនឹងមិនចរចាជាមួយឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ពូទីន នៅក្នុងការអត្ថាធិប្បាយត្រង់ៗបំផុតមួយរបស់លោកស្ដីពីសង្រ្គាមនៅអ៊ុយក្រែនក្នុងពេលជាច្រើនសប្ដាហ៍មកនេះ បានទទួលស្គាល់ថាការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងទឹកដីរុស្ស៉ីបានបង្កការខូចខាតពិតមែន ហើយថាដ្រូនបានបង្កជាបញ្ហាប្រឈមមួយយ៉ាងពិតប្រាកដ។ ក៏ប៉ុន្តែ លោក ពូទីននៅតែទទូចថារុស្ស៉ីកំពុងរីកចម្រើននៅលើសមរភូមិ ហើយបានប្រាប់ក្រុមអ្នកសារព័ត៌មានថារូបលោកគ្មានអ្វីសង្ស័យទេថាសត្រូវដែលលោកចង់សំដៅលើអ៊ុយក្រែន នឹងត្រូវបានបំបាក់។

គួរបញ្ជាក់ថា លោក ពូទីន មិនបានបង្ហើបឱ្យដឹងថាតើនៅពេលណាទើបអ៊ុយក្រែនបរាជ័យនោះទេ ខណៈលោកអះអាងថាពាក្យចចាមអារ៉ាមថារុស្ស៉ីនឹងកែនកងទ័ពថ្មីបន្ថែមគឺជាព័ត៌មានប្រឌិតគ្មានមូលដ្ឋានអ្វីទាំងអស់៕