ការស្ទង់មតិរបស់ CGTN៖ ហេតុអ្វីបានជា «ផែនការ SCO» នៃអភិបាលកិច្ចសកលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង?
01-09-2026 17:55
(ប៉េកាំង)៖ អភិបាលកិច្ចសកលកំពុងឈានចូល "ពេលវលា SCO" ម្តងទៀត។ ក្នុងកឱកាសបើកកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៦បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍បជ្ឈិមចិនបានសហការជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន និងតាមរយៈវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិសម័យថ្មី ធ្វើការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន 13707 នាក់មកពី 48 ប្រទេសនៅទូទាំងពិភពលោក។
ការស្ទង់មតិបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន 74.6% សម្គាល់ឃើញថា SCO ផ្តល់នូវមាគ៌ាជាក់ស្តែង សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសដែលមានប្រព័ន្ធរបបខុសៗគ្នា ហើយបានក្លាយជាកម្លាំងសំខាន់ ក្នុងការជំរុញការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី និងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។ ការស្ទង់មតិនេះ គ្របដណ្តប់លើប្រទេសអភិវឌ្ឍន៍ធំៗនិងប្រទេស "សកលខាងត្បូង"។ អ្នកផ្តល់បទសម្ភាសន៍ទាំងអស់ គឺជាពលរដ្ឋសាមញ្ញដែលមានអាយុពី 18 ឆ្នាំឡើងទៅ៕
វិទ្យុមិត្តភាពកម្ពុជាចិន
