FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហេតុអ្វី​ប្រទេស​សកល​ខាងត្បូង​​គាំទ្រយ៉ាងសកម្ម​ ចំពោះ​​គំនិតផ្តួចផ្តើម​អភិបាលកិច្ច​សកល​?

01-09-2026 17:54

(ប៉េកាំង)៖ ពេលថ្មីៗនេះ ​គេហទំព័រ​ «កាសែតព្រះអាទិត្យ»​ នៃប្រទេសនីហ្សេរីយ៉ា​បាន​បង្ហោះ​អត្ថបទ​មួយ​ មានចំណងជើង​ថា «ហេតុអ្វី​ប្រទេស​សកល​ខាងត្បូង​​គាំទ្រយ៉ាងសកម្ម​ ចំពោះ​​គំនិតផ្តួចផ្តើម​អភិបាលកិច្ច​សកល​?» ដែលបាន​លើកឡើង​​ថា ​ក្នុង​បរិបទ​ដែល​ភាពមិនប្រាកដប្រជា​នៃ​​សេដ្ឋកិច្ច​​កើនឡើង​ ​​អាកាសធាតុ​បន្ត​​ប្រែប្រួល​​ តម្រូវការ​ខាង​ការ​អភិវឌ្ឍ​កាន់តែខ្លាំងឡើង​ៗ ​​​គំនិតផ្តួចផ្តើម​អភិបាលកិច្ច​សកល​ (Global Governance Initiative , ហៅកាត់ GGI) ​របស់​ចិន​ទទួល​បាន​ការគាំទ្រ​​ខ្លាំង​ពី​​​​ប្រទេសសកលខាង​ត្បូង​​​។

«កាសែតព្រះអាទិត្យ» បាន​លើកឡើងថា ​ទស្សនៈ​​ស្នូល​នៃ​គំនិតផ្តួចផ្តើម​អភិបាលកិច្ច​សកល​គឺ ​ប្រទេសទាំងអស់ ​មិនថា​តូច​ឬធំ​ មានកម្រិតអភិវឌ្ឍ​យ៉ាងណា ​សុទ្ធតែ​ត្រូវមាន​សិទ្ធិ​បញ្ចេញ​មតិ​ដ៏​​មានអត្ថន័យ​ក្នុង​ការ​កសាង​ប្រព័ន្ធ​អន្តរជាតិ។ អត្ថបទ​​លើកឡើងថា ​មូលហេតុ​មួយ​ដែល​​គំនិតផ្តួចផ្តើម​អភិបាលកិច្ច​សកល​ ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​សកល​ខាងត្បូង​ ​គឺ​វា​​មិន​ផ្តួចផ្តើម​ឱ្យ​រំលាយ​ប្រព័ន្ធ​អន្តរជាតិ​ដែលមានស្រាប់​នោះទេ ​ផ្ទុយទៅវិញ​គឺ​​អំពាវនាវ​ឱ្យ​ធ្វើកំណែទម្រង់​ ស្ថាប័ន​មួយចំនួនធំ​ដែលប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន​​សម្គាល់​ឃើញ​ជា​ទូទៅថា ​មិនអាច​បន្ត​​ឆ្លុះ​បញ្ចាំង​​ពី​​តម្រូវការ​ពិតប្រាកដ​ក្នុង​សតវត្សរ៍ទី២១៕

វិទ្យុមិត្តភាពកម្ពុជាចិន​