FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី Peng Liyuan និង​លោកស្រី Aigul Japarova​ ភរិយា​លោក​ Sadyr Japarov​ ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន អញ្ញើញទស្សនា​សារមន្ទីរ​ប្រវត្តិសាស្ត្រជាតិ ​​នៃ​សាធារណរដ្ឋ​កៀហ្ស៊ីស៊ីស្ថាន

01-09-2026 17:09

(ប៉េកាំង)៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ​តាមម៉ោងក្នុងតំបន់ ​លោកស្រី Peng Liyuan ភរិយា​លោក Xi Jinpng និង​លោកស្រី Aigul Japarova​ ភរិយា​លោក​ Sadyr Japarov ​ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន​បានអញ្ញើញទស្សនា​សារមន្ទីរ​ប្រវត្តិសាស្ត្រជាតិ​​នៃ​សាធារណរដ្ឋ​កៀហ្ស៊ីស៊ីស្ថាន​ នៅក្រុង ​Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន។

លោកស្រី Peng Liyuan​និង​លោកស្រី Aigul Japarova បានទស្សនាការសម្តែងស្វាគមន៍​យ៉ាងកក់ក្ដៅ និងស្និទ្ធស្នាលជាទីបំផុត។ បន្ទាប់មក ភរិយារបស់​ប្រមុខរដ្ឋនៃប្រទេសទាំង២​បានរួមគ្នាទស្សនាពិព័រណ៍​វប្បធម៌ប្រពៃណីរបស់កៀហ្ស៊ីស៊ីស្ថាន។​ លោកស្រី Peng Liyuan បាន​លើកឡើងថា​ ​សម្លៀកបំពាក់​និងរបស់របរផ្សេងៗទៀត​ដ៏ប្រណិត​​ដែល​ដាក់​តាំងបង្ហាញ​នៅសារមន្ទីរ​​មានភាពផ្ចិតផ្ចង់ និងពណ៍ស្រស់ស្អាត ដែលបាន​បង្ហាញពី​សិប្បកម្មប្រពៃណីដ៏យូរអង្វែង​ និង​ទំនៀម​ទម្លាប់រស់នៅដ៏វិសេសវិសាល​របស់ប្រជាជន​កៀហ្ស៊ីស៊ីស្ថាន។ ប្រទេសចិន​ និងកៀហ្ស៊ីស៊ីស្ថាន ​​សុទ្ធតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការការពារ​ និងបន្តវេនវប្បធម៌ប្រពៃណី ​ហើយលោកស្រី​រំពឹងថា ប្រទេសទាំងពីរ​នឹងបន្ត​ពង្រីកការផ្លាស់ប្តូរវប្បធម៌​ជាបន្តបន្ទាប់ ​និង​រឹតបន្តឹងចំណងមិត្តភាព​រវាង​ប្រជាជន​​នៃ​ប្រទេសទាំងពីរ។

ភរិយារបស់​ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​​ក៏​បាន​អញ្ញើញ​ទស្សនា “ពិព័រណ៍​សិល្បៈ​និងអរិយធម៌​ បុរាណចិន” ដែល​រៀបចំដោយ​ប្រទេសចិន​និង​កៀហ្ស៊ីស៊ីស្ថាន ​ព្រមទាំង​បានទស្សនា​ពិព័រណ៍​សម្លៀកបំពាក់​ប្រពៃណីកៀហ្ស៊ីស៊ីស្ថាន​ផងដែរ។ លោកស្រីទាំងពីរ​​សុទ្ធតែបាន​សម្តែង​ការប្តេជ្ញាចិត្ត​ក្នុងការជំរុញ​យ៉ាងសកម្មនូវ​ការផ្លាស់ប្តូរ​វប្បធម៌​​ និង​ការរៀនសូត្រពីគ្នា​ទៅវិញទៅមក​រវាង​ប្រទេសចិន និងកៀហ្ស៊ីស៊ីស្ថាន៕

វិទ្យុមិត្តភាពកម្ពុជាចិន