FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស៊ុយអែត ទិញនាវាចម្បាំងបារាំង ដើម្បីជំរុញវិស័យការពារជាតិរបស់ខ្លួន (Video inside)

01-09-2026 11:46

(ស្តុកខុល)៖ ប្រទេសស៊ុយអែត បានចុះហត្ថលេខាលើការបញ្ជាទិញនាវាចម្បាំងប្រភេទ Frigate ចំនួន ៤គ្រឿងពីក្រុមហ៊ុន Naval Group ក្នុងពិធីមួយនៅទីក្រុង Stockholm កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រោមវត្តមានប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦។

លោក Macron គូសបញ្ជាក់ថា បារាំង និងស៊ុយអែត ដែលជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ (NATO) កំពុងសបញ្ជាក់ឱ្យឃើញថា អធិបតេយ្យរបស់អឺរ៉ុបកំពុងត្រូវបានកសាងឡើងរួមគ្នា។ លោក Macron បន្ថែមថាការបញ្ជាទិញពីស៊ុយអែត ធ្វើឱ្យមូលដ្ឋានគ្រឹះផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យានៃវិស័យការពារជាតិរបស់អឺរ៉ុប កាន់តែរឹងមាំ ចំពេលដែលប្រជាជនអឺរ៉ុប មានទំនួលខុសត្រូវកាន់តែខ្លាំងចំពោះសន្តិសុខផ្ទាល់ខ្លួន និងពង្រឹងសសរស្តម្ភផ្នែកអឺរ៉ុបរបស់អង្គការណាតូ។

គួរបញ្ជាក់ថា ស៊ុយអែត ដែលជាសមាជិកក្រោយគេរបស់អង្គការណាតូ កំពុងពង្រឹងកម្លាំងយោធា ក្រោយការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ជំរុញឱ្យប្រទេសនេះ បោះបង់ចោលគោលនយោបាយអព្យាក្រឹត ដែលប្រកាន់ខ្ជាប់ជាយូរមកហើយ។ នាវាចម្បាំង frigate ថ្មីចំនួន ៤គ្រឿងដែលបញ្ជាទិញនេះ ត្រូវបានគេរំពឹងថានឹងអាចទទួលបាននៅឆ្នាំ២០៣០៕