តុលាការមជ្ឈត្តកម្មអន្តរជាតិ បង្គាប់ឱ្យឥណ្ឌាគោរពសន្ធិសញ្ញាចែករំលែកទឹកជាមួយប៉ាគីស្ថាន
31-08-2026 19:35
(អាំស្ទែដាំ)៖ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ នៅថ្ងៃចន្ទនេះ បានចេញសេចក្តីសម្រេចបង្គាប់ឱ្យប្រទេសឥណ្ឌា ត្រូវតែកម្រិតការសាងសង់រោងចក្រវារីអគ្គិសនីនៅក្នុងតំបន់កាស្មៀរ (Kashmir) និងត្រូវតែគោរពតាមសន្ធិសញ្ញាចែករំលែកទឹកជាមួយប្រទេសប៉ាគីស្ថាន ដែលឥណ្ឌាបានផ្អាកជាឯកតោភាគីដោយសារភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ (The Hague) មួយនេះ បានសង្កត់ធ្ងន់ថា សន្ធិសញ្ញាទឹកទន្លេឥណ្ឌូស (Indus Water Treaty) រវាងប្រទេសទាំងពីរ នៅតែមានសុពលភាពពេញលេញដដែល ដោយសារតែឥណ្ឌាមិនមានហេតុផលត្រឹមត្រូវណាមួយ ក្នុងការបញ្ចប់ ឬផ្អាកកិច្ចព្រមព្រៀងនេះឡើយ។
បន្ថែមពីនេះ តុលាការក៏បានបញ្ជាក់ផងដែរថា អ្នកជំនាញឯករាជ្យមួយរូបដែលត្រូវបានតែងតាំងដោយធនាគារពិភពលោក (World Bank) នឹងធ្វើការវាយតម្លៃ និងសម្រេចនៅត្រឹមខែកក្កដា ឆ្នាំ២០២៧ ថាតើការសាងសង់រោងចក្រវារីអគ្គិសនីនៅក្នុងតំបន់ហិម៉ាឡៃយ៉ា (Himalaya) នេះ គឺស្របទៅនឹងលក្ខខណ្ឌនៃសន្ធិសញ្ញាដែរឬយ៉ាងណា៕
