សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ បើកធ្វើនៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន
31-08-2026 18:08
(ប៉េកាំង)៖ ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃ អង្គការសហប្រតិបត្តិការសៀងហៃ ( SCO) ឆ្នាំ ២០២៦ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកៀហ្ស៊ីស៊ីស្ថាន សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) និងក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ជាតិកៀហ្ស៊ីស៊ីស្ថានបានបើកធ្វើនៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃទី ៣០ ខែសីហាតាមម៉ោងក្នុងតំបន់។ លោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានបានផ្ញើសារលិខិតសាទរ ការបើកធ្វើសកម្មភាពលើកនេះ ព្រមទាំងជូនពរឱ្យ ទទួលបានលទ្ធផលជាផ្លែផ្លា។ ភ្ញៀវកិត្តិយសចំនួនជាង ១០០ រូបដែលមកពីមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយជាដើមនៃប្រទេស SCO បានចូលរួមសកម្មភាពលើកនេះ។
លោក Shen Haixiong អគ្គនាយលនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ឆ្នាំនេះជាខួប ២៥ នៃការបង្កើតអង្គការ SCO ។ ក្នុងរយៈពេល ២៥ ឆ្នាំមកនេះ ក្រោមការណែនាំនៃស្មារតីសៀងហៃ អង្គការ SCO បានក្លាយទៅជាអង្គការអន្តរជាតិលក្ខណៈតំបន់មួយដែលគ្របដណ្តប់ផ្ទៃដីធំបំផុត មានចំនួនប្រជាជនច្រើនបំផុត និងមានកិត្យានុភាពនៅលើពិភពលោក។ ជានិច្ចកាល អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន តែងតែអនុវត្តជាក់ស្តែងនូវស្មារតីសៀងហៃ ដោយពួតដៃជាមួយប្រព័ន្ធផ្សព្វផ្សាយជាតិនៃប្រទេស SCO ដើម្បីរួមគ្នាបង្កើតយន្តការសហប្រតិបត្តិការ និងផលិតកម្មវិធីល្អៗមួយចំនួនធំ ដូចជាភាពយន្តឯកសាររឿង «ផ្ទះ» ជាដើម។
ថ្ងៃនេះ យើងនឹងរួមគ្នាប្រកាសសមិទ្ធផលថ្មីៗមួយចំនួនដូជជាភាពយន្តឯកសាររឿង «ការរួមរស់ដោយសុខដុមនីយកម្ម»ជាដើម។
CMG មានឆន្ទៈចាត់ទុកប្រការនេះជាកាលានុវត្តភាពមួយ ដើម្បីធ្វើនវានុវត្តន៍នូវទម្រង់ផ្សព្វផ្សាយ និងធ្វើឱ្យស៊ីជម្រៅនូវខ្លឹមសារសហប្រតិបត្តិការថែមទៀត ជាមួយប្រព័ន្ធផ្សព្វផ្សាយនៃប្រទេស SCO រួមគ្នាជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងជំរុញការកសាងសហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិតាមរយៈស្មារតីសៀងហៃ៕
វិទ្យុមិត្តភាពកម្ពុជាចិន
