មូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះមហន្តរាយរអិលបាក់ដីនៅភូមិភាគ Xizang ឥឡូវនេះបានស៊ើបអង្កេតច្បាស់ហើយ
31-08-2026 17:58
(ប៉េកាំង)៖ អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយការិយាល័យព័ត៌មាននៃរដ្ឋបាលប្រជាជនភូមិភាគស្វយ័ត Xizang ឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះមហន្តរាយរអិលបាក់ដី នៅភូមិភាគ Xizang ឥឡូវនេះបានស៊ើបអង្កេតច្បាស់ហើយ៖ កាលពីម៉ោងប្រហែល១០ និង៥២នាទីព្រឹកថ្ងៃទី២៦ ខែសីហា តាមម៉ោងក្រុងប៉េកាំង ផ្ទាំងទឹកកកមួយនៅដែននេប៉ាល់ បានបាក់នៅរយៈកម្ពស់ប្រហែល៥.២០០ម៉ែត្រ លំហូរកម្ទេចកម្ទីបានធ្លាក់ចុះយ៉ាងលឿន ដល់ប្រហែល៤.០០០ម៉ែត្រ ដែលបង្កើតបានជាការរអិលបាក់ដីដ៏ធំមួយ។
បន្ទាប់ពីធ្វើដំណើរក្នុងល្បឿនលឿនប្រហែល២២គីឡូម៉ែត្រ វាបានទៅដល់ច្រកព្រំដែន Gyirong នៃភូមិភាគស្វយ័ត Xizang ដែលមានរយៈកម្ពស់ប្រហែល១.៨០០ម៉ែត្រ ហើយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដីក្នុងទំហំប្រហែល ០,៧គីឡូម៉ែត្រការ៉េ អគារចំនួន២៧និងសំណង់ពាក់ព័ន្ធផ្សេងទៀត។
ទ្រង់ទ្រាយ ផលប៉ះពាល់និងសភាពការណ៍រងគ្រោះដែលបណ្តាលមកពីការរអិលបាក់ដីលើកនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់៕
វិទ្យុមិត្តភាពកម្ពុជាចិន
