FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សន្និសីទ​សារព័ត៌មាននៃ​ស្រុក Gyirong​ ភូមិភាគស្វយ័ត​ Xizang៖ បច្ចុប្បន្ននេះ​ បានរៀបចំ​ចាត់​ចែង​បុគ្គលិក​ជួយសង្គ្រោះ​គ្រប់ប្រភេទ​ចំនួន​២១៤១នាក់​ទៅចូលរួម​ការរុករកជួយ​សង្គ្រោះ​នៅ​ជួរ​មុខ

31-08-2026 17:56

(ប៉េកាំង)៖ ថ្ងៃទី៣០ ខែ​សីហានេះ សន្និសីទ​សារព័ត៌មាន​អំពីគ្រោះមហន្តរាយ​រអិលបាក់ដី​ “២៦សីហា” នៃ​នេប៉ាលបាន​បើកធ្វើ​នៅឃុំ Gyirong ​​ដោយសារ​កើតមាន​គ្រោះមហន្តរាយ​រអិល​បាក់​ដី​នៅ​ប៉ែកខាង​នេប៉ាល់ បានបណ្តាល​ឱ្យច្រកព្រំដែន​Gyirongដែល​ស្ថិតនៅស្រុក​ Gyirong ក្រុង​ Xigaze ​នៃភូមិភាគ​ស្វយ័ត Xizang មាន​មនុស្ស​ស្លាប់បាត់បង់ជីវិត​ រងរបួសនិង​បាត់​ការ​ទាក់​ទង​យ៉ាងច្រើន។

សន្និសីទបាន​ធ្វើបទបង្ហាញថា​ បន្ទាប់ពីកើតមាន​គ្រោះមហន្តរាយ ​ភូមិភាគ​ស្វយ័ត Xi​zang ​បាន​ចាប់ដំណើរការនូវ​យន្តការ​ឆ្លើយតប​បន្ទាន់នឹង​គ្រោះមហន្តរាយ​ធម្មជាតិ​កម្រិត​ទី​១ ​នៃ​ភូមិភាគ​ស្វយ័ត និង​យន្តការ​ជួយ​សង្រ្គោះ​បន្ទាន់ នៃ​គ្រោះមហន្តរាយ​ធម្មជាតិកម្រិត​ទី​១​នៃ​ភូមិ​ភាគ​ស្វយ័ត ​ដោយបង្កើត​ទីបញ្ជាការ​ជួយសង្គ្រោះ​បន្ទាន់ និង​ទីបញ្ជាការ​ជួរមុខនៃ​គ្រោះ​មហន្ត​រាយ​រអិលបាក់ដី​លើក​នេះ​។​ ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួងគ្រប់គ្រងអាសន្ន​នៃ​ប្រទេស​ចិន​ បាន​ទម្លាក់​ប្រាក់ទុន១២០​លានយាន់​ប្រាក់ចិន ហើយ​គណៈកម្មាធិការ​ជាតិ​កំណែទម្រង់​ និង​ការអភិវឌ្ឍ​ចិន បានរៀបចំ​ប្រាក់ទុន១​រយលានយាន់​ប្រាក់ចិន ដើម្បីគាំទ្រ​ការងារ​ជួយ​សង្គ្រោះ​ និង​ស្តារឡើងវិញ​បន្ទាប់ពីគ្រោះ​មហន្តរាយ ។ ​បច្ចុប្បន្ននេះ​ បានរៀបចំ​ចាត់ចែង​កម្លាំង​ជួយសង្គ្រោះ​ភាគីនានាចំនួន​២១៤១នាក់​ដូចជា ​កងទ័ព​រំដោះប្រជាជន​ ប៉ូលិស​ប្រដា​ប់​អាវុធ​ និង​ក្រុមពន្លត់​អគ្គិភ័យ និង​ជួយសង្គ្រោះ​នៃ​ប្រទេស​ចិនជាដើម ព្រមទាំង​ចាត់បញ្ជូន​រថ​យន្ត​ចំនួន២៦៩​គ្រឿង និងគ្រឿង​បរិក្ខារជួយសង្គ្រោះ​ចំនួន​ ៣៩២២​ចូលរួមការ​ងាររុក​រក​និង​ជួយសង្គ្រោះ​នៅជួរមុខ៕

វិទ្យុមិត្តភាពកម្ពុជាចិន