FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការនាំចេញប្រេងម៉ាស៊ូតពីអាស៉ីទៅតំបន់អាហ្រ្វិក មានការកេីនឡេីងក្នុងខែសីហា (Video inside)

31-08-2026 16:27

(អាស៉ី)៖ ទិន្នន័យពីគេហទំព័រតាមដានចរាចរណ៍នាវា និងប្រភពពាណិជ្ជកម្មបង្ហាញថា ការនាំចេញប្រេងម៉ាស៊ូតពីអាស៉ីទៅកាន់ តំបន់អាហ្វ្រិកអាចកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែសីហា ខណៈដែលអ្នកទិញនៅអាហ្វ្រិកស្វែងរកប្រភពផ្គត់ផ្គង់ជំនួស បន្ទាប់ពីការធ្លាក់ចុះនៃការដឹកជញ្ជូនប្រេងពីតំបន់មជ្ឈិមបូព៌ា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦។

Kpler, Vortexa និងប្រភពពាណិជ្ជកម្មមួយ បានឱ្យដឹងថា តំបន់អាស៉ី រួមទាំងប្រទេសឥណ្ឌាផងដែរ នឹងដឹកជញ្ជូនប្រេងម៉ាស៊ូតចំនួន ១៣,៤ លាន ទៅ ១៤,៩លានបារ៉ែលទៅកាន់អាហ្វ្រិកក្នុងខែនេះ។ ការនាំចេញប្រេងម៉ាស៊ូត ពីមជ្ឈិមបូព៌ាទៅអាហ្វ្រិកក្នុងខែសីហា បានធ្លាក់ចុះមកកម្រិតទាបបំផុតក្នុងរយៈពេលជិត ៩ឆ្នាំ ដោយសារតែហានិភ័យ នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រដែលបន្តកើតមាននៅច្រកសមុទ្រ Bab el-Mandeb និងច្រកសមុទ្រ Hormuz។

គួរបញ្ជាក់​ ឱកាសសម្រាប់អាស៉ីក្នុងការផ្គត់ផ្គង់អាហ្វ្រិកបានមកដល់ បន្ទាប់ពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់រំខានការនាំចេញរបស់មជ្ឈិមបូព៌ា ខណៈក្រុមហ៊ូទីនៅយេម៉ែនដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ បានបិទខ្ទប់ផ្លូវសមុទ្រអារ៉ាប៊ីសាអូឌីតនៅក្នុងសមុទ្រក្រហម និងបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Jazan របស់ក្រុមហ៊ុន Saudi Aramco ដែលបណ្តាលឱ្យការនាំចេញរបស់អារ៉ាប៊ីសាអូឌីតទៅកាន់អាហ្វ្រិក ធ្លាក់ចុះ៕