FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យប្តូរឈ្មោះបឹង Ontario ទៅជាបឹងអាមេរិក ក្រោយផ្ទុះជម្លោះពាណិជ្ជកម្មជាមួយកាណាដា (Video inside)

28-08-2026 11:43

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យប្តូរឈ្មោះ «បឹង Ontario» (Lake Ontario) ទៅជា «បឹងអាមេរិក» (Lake America) បង្កឱ្យមានការប្រឆាំងតបតភ្លាមៗពីសំណាក់កាណាដា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំំ ត្រូវបានគេមើលឃើញថាបានបង្កើនភាពតានតឹង ក្រោយធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយកាណាដា ដោយការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិឱ្យប្តូរឈ្មោះបឹង ដែលស្ថិតនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ក្នុងតំបន់អាមេរិកខាងជើង។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីកាណាដា Mark Carney បានចេញមកបដិសេធភ្លាមៗ ដោយនិយាយថា វានៅតែជាបឹង Ontario «តាំងពីដើមមក នៅពេលនេះ និងជារៀងរហូតទៅ»

Ontario គឺជាបឹងដែលមានផ្ទៃក្រឡាតូចជាងគេក្នុងចំណោមបឹងធំៗទាំង៥ ដែលស្ថិតនៅតាមបណ្តោយព្រំដែនរវាងសហរដ្ឋអាមេរិក និងកាណាដា។ បឹងនេះស្ថិតនៅជាប់ខេត្ត Ontario របស់កាណាដា និងរដ្ឋ New York របស់សហរដ្ឋអាមេរិក។ បទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ តម្រូវឱ្យក្រសួងមហាផ្ទៃអាមេរិក ធ្វើបច្ចុប្បន្នភាពការហៅឈ្មោះបឹងនេះ នៅក្នុងប្រព័ន្ធផ្លូវការសម្រាប់កំណត់ទីតាំងភូមិសាស្ត្រ ឱ្យបានត្រឹមរយៈពេល ៣០ថ្ងៃ ហើយធានាថាស្ថាប័នរដ្ឋាភិបាលសហព័ន្ធ នឹងហៅបឹងនេះថា «បឹងអាមេរិក»