FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធីបោះជំរុំ៥ថ្ងៃ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងបំណិនជីវិតរបស់សិស្សានុសិស្ស

23-08-2026 17:07


(សៀមរាប)៖ កម្មវិធីបោះជំរុំរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ស្តីពីការលើកកម្ពស់ ភាពជាអ្នកដឹកនាំ និងបំណិនជីវិតរបស់សិស្សានុសិស្សនៅស្រុកបន្ទាយស្រី និង ក្រុងរុនតាឯកតេជោសែន ខេត្ត សៀមរាប ដោយផ្តោតលើការទទួលខុសត្រូវ ការងារជាក្រុម ការសម្របសម្រួល ទំនាក់ទំនង និងមិត្តភាព។ កម្មវិធីនេះរៀបចំឡើងក្រោមកិច្ចសហការរវាង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង មូលនិធិចិន ដើម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ។

ថ្ងៃទី១ (ថ្ងៃទី១៨ ខែសីហា)៖ នៅផ្ទះបាយរបស់សាលាបឋមសិក្សា ហ៊ុន សែន ក្រុងរុនតាឯក ដែលបានទទួលការ កែលម្អពីមូលនិធិចិនPeaceland និង មូលនិធិចិនHaihui សិស្សស្ម័គ្រចិត្ត១០រូបបានចូលរួមបែងចែកភារកិច្ចដោយ បានសម្របសម្រួលការសម្អាតទីតាំងទទួលទានអាហារ ការគ្រប់គ្រងការបែងចែកអាហារ របៀបគ្រប់គ្រងសិស្សក្នុង ពេលទទួលទានអាហារ ការលាងសម្អាតសម្ភារទទួលទានអាហារ និងផ្ទះបាយ ដោយធានាបាននូវអនាម័យ និង សុវត្ថិភាពអាហារ។

ថ្ងៃទី២ (ថ្ងៃទី១៩ ខែសីហា)៖ នៅសាលាបឋមសិក្សាជាលីធំ សិស្សស្ម័គ្រចិត្ត១០រូបបានរៀនពីរបៀបគ្រប់គ្រង និងសម្របសម្រួលការលេងកីឡា ដោយប្រើប្រាស់សម្ភារកីឡាដែលជាអំណោយពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ដើម្បីលើកកម្ពស់សុខភាពរាងកាយ និងបង្កើនស្មារតីនៃការសិក្សាកាន់តែខ្លាំងក្លា។

ថ្ងៃទី៣ (ថ្ងៃទី២០ ខែសីហា)៖នៅសាលាបឋមសិក្សាតានី សិស្សស្ម័គ្រចិត្ត១០រូបចូលរួមគ្រប់គ្រង និងសម្រប សម្រួលការរៀនភាសាចិន ដែលថ្នាក់រៀនភាសាចិននេះបង្រៀនដោយគ្រូបង្រៀនជនជាតិចិនដែលជាក្រុមអ្នកស្ម័គ្រ ចិត្តមកពីក្រុងធានជីង ហើយសម្ភារបង្រៀនបែបអេឡិកត្រូនិកនេះជាអំណោយរបស់មូលនិធិសប្បុរសធម៌ក្រុង ធានជីង។

ថ្ងៃទី៤ (ថ្ងៃទី២១ ខែសីហា)៖នៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ សិស្សស្ម័គ្រចិត្ត១០រូបចូលរួមជួយរៀបចំ សៀវភៅអាន សោភណភាពនៅក្នុងបណ្ណាល័យមេគង្គ-ឡានឆាងទី៤ ដែលជាអំណោយរបស់មជ្ឈមណ្ឌល បោះពុម្ពផ្សាយ និងចែកចាយសៀវភៅ និងទស្សនាវដ្តីចិនទៅក្រៅប្រទេស និង មូលនិធិចិនប៉េកាំងMW ដើម្បីលើកកម្ពស់វប្បធម៌អាន និងបើកផ្លូវពុទ្ធិកាន់តែទូលំទូលាយ។

ថ្ងៃទី៥ (ថ្ងៃទី២២ ខែសីហា)៖ សិស្សស្ម័គ្រចិត្ត១០រូបពីសាលាបឋមសិក្សាតាទុំ បានទៅសួរសុខទុក្ខមិត្តរួមថ្នាក់ ដែលទើបជាសះស្បើយពីជំងឺបេះដូងពីកំណើត ក្រោយទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃនៅ ប្រទេសចិន។ សកម្មភាពនេះបានបណ្តុះស្មារតីមិត្តភាព និងក្តីមេត្តា ព្រមទាំងបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពី ព័ត៌មានពីបេះដូងពីកំណើត និងការថែទាំអ្នកជំងឺក្រោយការវះកាត់និងព្យាបាល។

ក្រោយបញ្ចប់កម្មវិធីបោះជំរុំរយៈពេល៥ថ្ងៃនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ បានបើក កិច្ចប្រជុំបូកសរុប ជាមួយលោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី នាយកសាលាទាំង៥ និង សិស្សានុសិស្សចំនួន១០រូបដែលជាតំណាងអ្នកស្ម័គ្រចិត្ត ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីការបន្ត អភិវឌ្ឍបំណិនជីវិត និងភាពជាអ្នកដឹកនាំរបស់សិស្ស ដោយផ្តោតលើរៀនធ្វើ រៀនដឹកនាំ រៀនសហការ និងរៀនយកចិត្តទុកដាក់ចំពោះអ្នកដទៃ ព្រមទាំងពង្រឹង មិត្តភាព និងការផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន តាមរយៈការឈ្វេងយល់ពីអំណោយរបស់មិត្តចិននៅក្នុង មូលដ្ឋានដោយផ្ទាល់៕

វិទ្យុមិត្តភាពកម្ពុជាចិន