FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក៖ អ្នកកោះ​ Hawaii ជិត ២ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈផ្ទះ ១០០ខ្នងរងការខូចខាត ដោយសារឥទ្ធិពលព្យុះ Lala (Video inside)

17-08-2026 16:31

(Hawaii)៖ គិតត្រឹមរសៀលថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) មនុស្សជាង ១៨០ ០០០នាក់ទូទាំងរដ្ឋ Hawaii សហរដ្ឋអាមេរិក នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីព្យុះហឺរីខេន Lala បោកបក់កាត់កោះ Big Island មុនពេលចុះខ្សោយឥទ្ធិពលមកជាព្យុះត្រូពិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦។

អភិបាលរដ្ឋ Hawaii លោក Josh Green និយាយថាមានរបាយការណ៍អំពីផ្ទះ ១០០ខ្នងដែលរងការខូចខាត។ យោងតាមសេចក្តីជូនដំណឹងពីទីភ្នាក់តាមដានព្យុះ ព្យុះ Lala កំពុងធ្វើដំណើរទៅទិសខាងលិច ឆ្ពោះទៅភាគនិរតីនៃតំបន់ Kauai ក្នុងល្បឿនប្រហែល ៣១គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយកម្លាំងខ្យល់ជាង ១០៤គីឡូម៉ែត្រក្នុងមួយម៉ោង។ យ៉ាងនេះក្តី ការព្រមានអំពីព្យុះត្រូពិក នៅតែមានសុពលភាព សម្រាប់តំបន់ Kauai។

តាមការព្យាកររបស់ទីភ្នាក់ងារឧតុនិយម ប្រសិនបើព្យុះនេះបន្តដំណើរតាមគន្លងដែលបានស្មានទុក វានឹងចេញផុតពីតំបន់កោះ Hawaii ត្រឹមព្រឹកថ្ងៃចន្ទនេះ៕