FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌា៖ មនុស្ស ៦នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍ស្រដៀងនឹងរត់ជាន់គ្នា នៅរដ្ឋ Bihar (Video inside)

17-08-2026 16:00

(Bihar)៖ យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ និងរបួស ៥នាក់ នៅក្នុងហេតុការណ៍មួយ ដែលប៉ូលិសសង្ស័យថា បណ្តាលមកពីការដួលរលំបង្គោលភ្លើង ហើយបង្កឱ្យមានការភ្ញាក់ផ្អើល ក្នុងចំណោមមនុស្សជាច្រើន ដែលកំពុងប្រារព្ធពិធីគោរពបូជា នៅឯប្រាសាទមួយ ក្នុងរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរ កំពុងពិនិត្យរកមូលហេតុនៃហេតុការណ៍ ដែលបានកើតឡើងក្នុងចំណោមអ្នកគោរពបូជា ដែលកំពុងប្រតិបត្តិពិធី ក្នុងខែដ៏ពិសិដ្ឋរបស់សាសនាហិណ្ឌូ នៅប្រាសាទ Ashok Dham ក្នុងស្រុក Lakhisarai។ មន្ត្រីប៉ូលិសជាន់ខ្ពស់ លោក Shivam Kumar បានប្រាប់ទីភ្នាក់ងារព័ត៌មាន ANI ថា «គេនិយាយថា បង្គោលភ្លើងមួយដើមបានដួលរលំនៅទីនោះ ហើយមនុស្សមានអ្នកឆក់ខ្សែភ្លើង ទើបបណ្តាលឱ្យមានស្ថានភាព ដូចជាការរត់ជាន់គ្នា។ យើងអាចបញ្ជាក់ពីមូលហេតុពិតប្រាកដបាន លុះត្រាតែយើងបានផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ជាមុនសិន»

គួរបញ្ជាក់ថា ឆ្នាំមុន មនុស្ស ៣០នាក់បានស្លាប់ ទាក់ទងនឹងគ្រោះថ្នាក់ក្នុងហ្វូងមនុស្សនៅប្រទេសឥណ្ឌា អំឡុងពិធីបុណ្យ Maha Kumbh ជាពេលដែលមនុស្សរាបលាននាក់ជួបជុំគ្នា ដើម្បីងូតទឹកដ៏ពិសិដ្ឋ៕