FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការទូតសហភាពអឺរ៉ុប ចង់បង្កើនបន្ថែមទៀត ចំនួនស្ថាប័ននិងក្រុមហ៊ុនរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្ម (Video inside)

17-08-2026 15:05

(បែរឡាំង)៖ ប្រមុខការទូតសហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បានថ្លែងថា លោកស្រីចង់បង្កើនចំនួនស្ថាប័ននិងក្រុមហ៊ុនរុស្ស៊ី ដែលត្រូវបានដាក់ទណ្ឌកម្មជុំវិញសង្គ្រាមអ៊ុយក្រែន ១ភាគ៣បន្ថែមទៀត។ នេះបើសេចក្តីរាយការណ៍របស់ កាសែតអាល្លឺម៉ង់ Die Welt នាថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦។

លោកស្រី Kallas បានប្រាប់កាសែត Die Welt ថា «សម្រាប់រដូវស្លឹកឈើជ្រុះនេះ ខ្ញុំនឹងដាក់ចេញបញ្ជីទណ្ឌកម្មដ៏ទូលំទូលាយបំផុត គិតចាប់តាំងពីការចាប់ផ្តើមសង្គ្រាមមក។ នៅពេលដែលត្រូវបានអនុម័ត វានឹងបង្កើនភ្លាមៗចំនួនសរុបនៃក្រុមហ៊ុន ស្ថាប័ន និងអង្គការពាក់ព័ន្ធរបស់រុស្ស៊ី ដែលត្រូវបានដាក់ទណ្ឌកម្ម ក្នុអត្រាមួយភាគបីថែមទៀត»។ សេចក្តីអត្ថាធិប្បាយនេះធ្វើឡើង ប៉ុន្មានសប្តាហ៍បន្ទាប់ពីសហភាពអឺរ៉ុប បានអនុម័តកញ្ចប់ទណ្ឌកម្មដែលត្រូវបានកាត់បន្ថយ បន្ទាប់ពីការចរចាអូសបន្លាយ ក្នុងចំណោមរដ្ឋជាសមាជិក ដែលខ្លះបានជំទាស់នឹងវិធានការតឹងរ៉ឹងមួយចំនួន។

គួរបញ្ជាក់ថា EU បានអនុម័តទណ្ឌកម្មសរុបចំនួន២១ជុំ ប្រឆាំងនឹងរុស្ស៊ី ចាប់តាំងពីទីក្រុងម៉ូស្គូ បានបើកការឈ្លានពានពេញលើអ៊ុយក្រែន កាលពីក្នុងឆ្នាំ២០២២។ ទណ្ឌកម្មទាំងនេះ ដែលលោកស្រី Kallas ធ្លាប់អះអាងថា បានបង្កឱ្យម៉ាស៊ីនធ្វើសង្គ្រាមរបស់រុស្ស៊ី បាត់បង់ទឹកប្រាក់ជាង ១ទ្រីលានអឺរ៉ូ គឺបច្ចុប្បន្នកំពុងកំណត់គោលដៅលើបុគ្គល ព្រមទាំងក្រុមហ៊ុន-ស្ថាប័នរុស្ស៉ី សរុបចំនួន ៣០០០ បើយោងតាមគណៈកម្មការអឺរ៉ុប៕