FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ថាក្នុងពេលឆាប់ៗ នឹងប្រកាសច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក (Video inside)

15-08-2026 11:22

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងសម្រេចជាស្ថាពរនូវការយកឈ្នះលើអ៉ីរ៉ង់ ហើយក្នុងពេលឆាប់ៗនឹងប្រកាសច្រកសមុទ្រ Hormuz ជាផ្នែកនៃទឹកដីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងអំឡុងព្រឹត្តិការណ៍មួយនៅរដ្ឋ New York លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ក្រោយយើងយកឈ្នះអ៉ីរ៉ង់បានទាំងស្រុង ក្នុងពេលឆាប់ៗ ខ្ញុំនឹងប្រកាសច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក» ហើយលោកបានបន្ថែមថា វាគឺជាការពិត។ ប៉ុន្តែក្រោយមក មន្រ្តីសេតវិមានមួយរូប បានចេញបកស្រាយថា លោកប្រធានាធិបតីអាមេរិក គ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់អះអាងជាច្រើនលើកច្រើនសាថា ច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកដ៏សំខាន់សម្រាប់លំហូរប្រេងនិងឧស្ម័នរបស់ពិភពលោក ហើយ​ដែលត្រូវបានទីក្រុងតេហរ៉ង់បិទខ្ទប់ ចាប់តាំងពីផ្ទុះសង្រ្គាមនៅមជ្ឈិមបូព៌ា គឺកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ជាការអះអាងដែល​ទីក្រុងតេហេរ៉ង់​បានទាត់ចោល។ នាពេលនេះ កិច្ចប្រឹងប្រែងដើម្បីស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមរវាងភាគីទាំងពីរ បានបន្តជាប់គាំង៕