គំនិតរបស់លោក Xi Jinping ស្តីពីអរិយធម៌អេកូឡូស៊ីដឹកនាំការកសាងប្រទេសចិនដ៏ស្រស់ស្អាតចូលក្នុងជំពូកថ្មី
14-08-2026 17:54
(ប៉េកាំង)៖ ថ្ងៃទី ១៥ ខែសីហា គឺជាទិវាជាតិអេកូឡូស៊ីលើកទី ៤ របស់ប្រទេសចិន។ បន្ទាប់ពីក្រមរដ្ឋប្បវេណី «ក្រមបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន»ដែលជាក្រមទីពីររបស់ប្រទេសចិននឹងចូលជាធរមាននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៦ ដែលបង្ហាញថា ការកសាងច្បាប់ផ្នែកបរិស្ថាននិងបរិស្ថានរបស់ប្រទេសចិនចូលដល់ដំណាក់កាលថ្មី ព្រមនិងពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ការសម្រេចបាននូវការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុម។
ក្រមនេះចាត់ចែងគំនិតលោក Xi Jinping ស្តីពីអរិយធម៌អេកូឡូស៊ីជាស្នូលមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការការពារភ្នំបៃតង និងទឹកថ្លារបស់ប្រទេសចិន ព្រមទាំងផ្តល់នូវផែនការចិននិងរួមចំណែកជាប្រាជ្ញាចិន សម្រាប់ការកសាងផ្ទះសកលស្រស់ស្អាត ។
ពីការកសាងរបបដល់ការការពារដោយច្បាប់ ពីកំណែទម្រង់របបដល់ការអភិវឌ្ឍបៃតង ក្រោមការណែនាំនៃគំនិតលោក Xi Jinping ស្តីពីអរិយធម៌អេកូឡូស៊ី ការការពារនិងអភិបាលកិច្ចអេកូឡូស៊ីនិងបរិស្ថានរបស់ប្រទេសចិន បានចូលដល់ដំណាក់កាលថ្មីនិងឆ្ពោះទៅ អភិវឌ្ឍបៃតងនិងកាបូនទាបកាន់តែរឹងមាំឡើងៗ ដើម្បីភាពសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន
