FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតនាយករដ្ឋមន្ត្រីចិន លោក Zhu Rongji ​ទទួលមរណភាពក្នុងវ័យ ៩៨ឆ្នាំ (Video inside)

12-08-2026 17:25

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ថាអតីតនាយករដ្ឋមន្ត្រីចិន លោក Zhu Rongji បានទទួលមរណភាពហើយ នៅអាយុ ៩៨ឆ្នាំ ដោយសាររោគពាធ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានបញ្ជាក់ថាអតីតនាយករដ្ឋមន្ត្រីចិន លោក Zhu Rongji បានទទួលមរណភាពដោយសារជំងឺ ក្នុងអាយុ ៩៨ឆ្នាំ នៅក្នុងទីក្រុងប៉េកាំង វេលាម៉ោង ១១៖០៦នាទីព្រឹក នៅថ្ងៃពុធនេះ (ម៉ោងនៅប៉េកាំង)។

លោក Zhu Rongji ជាអ្នកធ្វើកំណែទម្រង់សេដ្ឋកិច្ច និងទីផ្សារម្នាក់ដែលបានចូលរួមចំណែកក្នុងការជំរុញឱ្យសេដ្ឋកិច្ច មានការរីកចម្រើនយ៉ាងខ្លាំង។ លោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីចិនពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣៕