FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អូស្ត្រាលី និងវៀតណាម ឯកភាពពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ (Video inside)

11-08-2026 09:17

(ស៊ីដនី)៖ អូស្ត្រាលី និងវៀតណាមបាននិយាយនៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ថាបានឯកភាពគ្នាលើការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំង២។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមជាមួយប្រធានាធិបតីវៀតណាម លោក To Lam នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony ​Albanese បានគូសបញ្ជាក់ថាប្រទេសទាំង២ក៏បានបង្ហាញ ការព្រួយបារម្ភផងដែរជុំវិញការរឹតត្បិតការធ្វើពាណិជ្ជកម្មដែលបានបង្កការរំខានដល់ខ្សែច្រវ៉ាក់ផ្គង់ផ្គត់សកល។ សេចក្ដីថ្លែងការណ៍រួមនេះដែរធ្វើឡើងនាឱកាសដែលលោក To Lam បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអូស្ត្រាលី។

តាមសេចក្ដីថ្លែងការណ៍រួមដដែល ប្រទេសទាំង២ ក៏បានព្រមព្រៀងគ្នាដែរថានឹងធ្វើការជាមួយគ្នា ដើម្បីគាំទ្រដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងវិស័យជាច្រើន ក្នុងនោះរួមមានរ៉ែសំខាន់ៗ semiconductors និងថាមពលស្អាត៕