FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនបង្គាប់ប្រជាជនរាប់សែននាក់ជម្លៀសខ្លួន ខណៈព្យុះ Dolphin បក់បោកកាន់តែកៀក ជើងហោះហើរ ៥០០ ត្រូវបានលុបចោល (Video inside)

07-08-2026 09:20

(តូក្យូ)៖ ប្រជាជនរាប់សែននាក់រស់នៅក្នុងតំបន់ភាគនិរតីប្រទេសជប៉ុន ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ហើយជើងហោះហើរច្រើនជាង ៥០០ ត្រូវបាន លុបចោលនៅថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ខណៈព្យុះ Dolphin បកបោកកាន់តែកៀក ដោយអាចនឹងនាំមកនូវខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងរលកសមុទ្រខ្ពស់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរឧតុនិយមជប៉ុនបានឱ្យដឹងថាព្យុះ Dolphin មានល្បឿនខ្យល់អតិបរមា ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឡើងដល់ ១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះដែរកំពុងស្ថិតនៅក្បែរទីប្រជុំកោះចន្លោះរវាងតំបន់ Kyushu និងខេត្ត ​Okinawa។ អាជ្ញាធរបានចេញបង្គាប់ឱ្យប្រជាជនជិត ២៦០ ០០០នាក់ ក្នុងខេត្ត Kagoshima និង Okinawa ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពរៀបចំដោយអាជ្ញាធរ ខណៈទីក្រុងតូក្យូបានផ្អាកការងារនៅឯរោចក្រចំនួន៩ នៅថ្ងៃសុក្រនេះ។

ព្យុះ Dolphin ត្រូវបានរំពឹងថាអាចរក្សាឥទ្ធិពលនៅពេលបក់បោកទៅកាន់ខេត្ត Okinawa ដែលនេះអាចនឹងបង្កើនហានិភ័យនៃខ្យល់បក់ខ្លាំងអាចបង្កការខូចខាត ឬធ្វើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដួលរលំ ស្របពេលអាជ្ញាធរជប៉ុនក៏បានព្រមានពីហានិភ័យនៃគ្រោះទឹកជំនន់បង្កឡើងដោយព្យុះមួយនេះផងដែរ៕