FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងទ័ពរដ្ឋាភិបាលយេម៉ែនយ៉ាងហោចណាស់ ៣០នាក់ ស្លាប់ក្នុងការវាយប្រហាររបស់ក្រុមហ៊ូទី

06-08-2026 21:36

(យេម៉ែន)៖ ប្រភពពីរដ្ឋាភិបាលយេម៉ែនបានឱ្យដឹង នៅថ្ងៃព្រហស្បតិ៍ថា កងទ័ពរដ្ឋាភិបាលយ៉ាងហោចណាស់ចំនួន ៣០នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីទៅលើជំរំយោធានានា នៅក្នុងខេត្តម៉ារីប (Marib) និងខេត្តហាដ្រាមូត (Hadramout)។ ប្រភពដដែលបានបន្ថែមថា តួលេខអ្នកស្លាប់នេះ អាចនឹងបន្តកើនឡើងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន​ Arab News។