FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ រីឯតម្លៃភាគហ៊ុនប្រែប្រួលមិននឹងនរ ចំពោះមុខក្តីរំពឹងលើកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៉ីរ៉ង់ (Video inside)

03-08-2026 11:13

(Reuters)៖ នៅថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ តម្លៃប្រេងឆៅ បានធ្លាក់ចុះជាង ៦ភាគរយ រីឯតម្លៃភាគហ៊ុន ប្រែប្រួលមិននឹងនរ ស្របពេលដែលការរំពឹងទុកអំពីសន្តិភាពនៅមជ្ឈិមបូព៌ា លេចឡើងជាថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent មាតម្លៃត្រឹម ៨២,៤១ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថាកិច្ចចរចាជាមួយអ៉ីរ៉ង់ នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ។ មុននេះ លោកបានសម្រេចចិត្តលុបចោលផែនការវាយប្រហារអ៉ីរ៉ង់ ដើម្បីបើកផ្លូវទៅរកកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz និងដោះស្រាយភាពជាប់គាំង ជុំវិញសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។

តម្លៃភាគហ៊ុនអាមេរិក S&P 500 បានកើនឡើង ០.៤ភាគរយ រីឯ Nasdaq កើន ០.៦ភាគរយ។ ប៉ុន្តែតម្លៃភាគហ៊ុន Nikkei របស់ជប៉ុន បានធ្លាក់ចុះ ១ភាគរយ ហើយភាគហ៊ុន KOSPI របស់កូរ៉េខាងត្បូង ធ្លាក់ចុះ ៣.៦ភាគរយ។ ដោយឡែក តម្លៃភាគហ៊ុន MSCI សម្រាប់ផ្សារហ៊ុនអាស៉ី-ប៉ាស៉ីហ្វិក (មិនរាប់បញ្ចូលជប៉ុន) បានធ្លាក់ចុះ ១ភាគរយ នៅដើមវគ្គជួញដូរថ្ងៃចន្ទនេះ៕