FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពី​ការ​ព្យាយាមដើរតាមគេ​ដល់​ការ​ឈាន​មុខ​គេ​ ម៉ូដែល​ AI បើកចំហ​​របស់​ចិន​គាំទ្រ​យ៉ាង​ខ្លាំង​​ដល់​ការអភិវឌ្ឍ​នៃ​​​សេដ្ឋកិច្ចពិត

31-07-2026 17:34

(ប៉េកាំង)៖ ថ្ងៃទី ២៧ ខែ​កក្កដា ឆ្នាំ២០២៦ ​​ក្រុមហ៊ុន​បញ្ញាសិប្បនិម្មិត​​ដ៏​ធំ​មួយ​របស់​ចិន​បាន​ប្រកាស​ថា​ ​នឹង​បើកចំហ​​​នូវ​ម៉ូដែល​​​​ AI ​ស៊េរី​ថ្មីបំផុត​ដែល​ផលិត​ដោយ​ក្រុមហ៊ុននេះ​ ពោលគឺ ​Kimi K3។ ​ប៉ារ៉ាមែត្រ​សរុប​​នៃ​ម៉ូដែល​នេះ​មាន​ដល់ទៅ ២.៨ ​ទ្រីលាន​ គឺជា​ម៉ូដែល AI ​​បើកចំហ​ ដែល​មាន​ទំហំ​ប៉ារ៉ាមែត្រ​ធំបំផុត​នៅលើ​ពិភពលោក។

យោងតាម​របាយការណ៍​ប្រចាំ​និទាឃរដូវ​ឆ្នាំ​២០២៦​ នៃ​វេទិកា​ម៉ូដែល​ AI ​បើកចំហ​សកល​បាន​ឱ្យ​ដឹងថា ​​ចំនួន​ដោនឡូត​ម៉ូដែល​ AI ​បើកចំហ​ដែល​ស្រាវជ្រាវនិង​អភិវឌ្ឍ​ដោយប្រទេសចិន​ ត្រូវ​ជា​ ៤១ % ​នៃ​​ចំនួន​សរុប​នៅលើ​​​សកលលោក​ ​​។ ​​ក្នុង​តារាង​ឈ្មោះ​​ម៉ូដែល AI ​​​សំខាន់ៗ​ ​ដែល​​ប្រើប្រាស់ជាទូទៅនៅលើ​ពិភពលោក ​ពី​លេខ​រៀង​​ទីមួយដល់ទីប្រាំមួយ ​​សុទ្ធតែ​ជា​​ម៉ូដែល​ AI ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​។

តាមស្ថិតិ​បាន​ឱ្យ​ដឹងថា ចិន​ជា​ប្រទេស​ដែល​មាន​ចំនួន​​​ប៉ាតង់​ AI ​ច្រើន​បំផុត​នៅលើពិភពលោក ពោលគឺ​ត្រូវជា​​ចំនួន ៦០% នៃ​ប៉ាតង់​ AI ​​របស់​ពិភពលោក។ ​​ស្រប​នឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ជា​បន្ត​បន្ទាប់​នូវ​ម៉ូដែល​បើកចហ, AI ​នឹង​បញ្ចូល​​កម្លាំង​​ចលករ​ដែលអាចដំណើរការ​បាន​យូរ​​ សម្រាប់​ការអភិវឌ្ឍ​​​ឧស្សាហកម្ម​បែបថ្មីនិង​​សេដ្ឋកិច្ច​ឌីជីថល​ប្រកប​ដោយ​គុណភាព​ខ្ពស់៕

វិទ្យុមិត្តភាពកម្ពុជាចិន