FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទវិភាគ៖ ខណៈពេល «ឱកាសចិន ២.០» បានក្លាយជាគំនិតឯកភាពរួម អ្វីដែលហៅថា «អតិរេកផលិតកម្ម»គ្រាន់តែជាការព្រួយបារម្ភខាងនយោបាយប៉ុណ្ណោះ

30-07-2026 17:55

(ប៉េកាំង)៖ ប៉ុន្មានឆ្នាំកន្លងទៅនេះ ដើម្បីការពារកម្លាំងប្រកួតប្រជែងឧស្សាហកម្មនិងតួនាទីក្នុងទីផ្សាររបស់ខ្លួន អង្គភាពសេដ្ឋកិច្ចប៉ែកខាងលិចមួយចំនួនបានប្រែបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៅជាបញ្ហានយោបាយ ដែលបានឃោសនាបំប៉ោងពីបញ្ហាដែលហៅថា “អតិរេកផលិតកម្ម” របស់ចិន “ការវាយប្រហារពីប្រទេសចិន២.០” ជាដើម ហើយបានដាក់ចេញវិធានការផ្នែកគាំពារនិយម គ្រប់បែបយ៉ាងក្រោមលេសនេះ ។ ប៉ុន្តែ តើការពិតជាក់ស្តែងមានសភាពយ៉ាងណា?

ក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយឯកសារ «គោលជំហររបស់ចិនអំពីអ្វីដែលហៅថា“បញ្ហាអតិរេកផលិតកម្ម”» ដោយប្រើប្រាស់ទិន្នន័យលម្អិតនិងករណីជាក់ស្តែង ដើម្បីផ្តល់បង្អួចដល់សហគមន៍អន្តរជាតិក្នុងការប្រើក្រសែភ្នែកសត្យានុម័ត និងគ្រប់ជ្រុងជ្រោយទៅមើលផលិតភាពសកល និងអ្វីដែលហៅថា “អតិរេក”

តើអ្វីទៅដែលហៅថា “អតិរេកផលិតកម្ម”? បច្ចុប្បន្ននេះ ពិភពលោកទាំងមូលនៅមិនទាន់ឈានដល់ គំនិតឯកភាពរួមជាទូទៅឡើយទេ ដូច្នេះ ត្រូវគិតពិចារណាលើបញ្ហានេះដោយឡែកពីគ្នាតាមសភាពការណ៍ប្រទេសនីមួយៗ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេនៅលើពិភពលោក នៅឆ្នាំ២០២៥ អត្រាប្រើប្រាស់ផលិតភាព នៃសហគ្រាសឧស្សាហកម្មធុនធំនិងមធ្យមរបស់ចិនគឺ ៧៤,៤ភាគរយ ដែលស្ថិតក្នុងចន្លោះសមរម្យ។

ឧទាហរណ៍ សំដៅចំពោះពាក្យសម្តីខុសឆ្គងដែលហៅថា “ឧបត្ថម្ភកធននៃឧស្សាហកម្មចិនបណ្តាលឱ្យកើតមាន បញ្ហាអតិរេកផលិតកម្ម” ឯកសារនេះបានលើកឡើងយ៉ាងច្បាស់ថា របាយការណ៍ជាច្រើនច្បាប់នៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍបានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ នៅទូទាំងពិភពលោក បានដាក់ចេញគោនយោបាយគាំទ្រឧស្សាហកម្មកាន់តែច្រើនឡើងៗ ការផ្តល់ឧបត្ថម្ភកធនដល់ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍ ការផ្តល់អនុគ្រោះពន្ធគយជាដើម សុទ្ធតែជាវិធីសាស្ត្រ ដែលប្រើប្រាស់ជាទូទៅលើផ្ទៃអន្តរជាតិ ។ និយាយចំពោះប្រទេសចិនវិញ ជានិច្ចកាល ប្រទេសចិនតែងតែគោរពច្បាប់កំណត់ នៃអង្គការពាណិជ្ជកម្មពិភពលោកយ៉ាងតឹងរ៉ឹង ព្រមទាំងបានខិតខំប្រឹងប្រែងដើម្បីបង្កើត និងធ្វើឱ្យសុក្រឹតភាពនូវប្រព័ន្ធឧបត្ថម្ភកធន ដែលសមស្របនឹងទំនៀមទម្លាប់អន្តរជាតិ។ ព្រមពេលជាមួយគ្នានេះ គោលនយោបាយឧបត្ថម្ភកធនចិន ត្រូវបានអនុវត្តដោយស្មើភាពចំពោះប្រតិបត្តិករទីផ្សារគ្រប់ប្រភេទ សហគ្រាសទុនបរទេសក៏បានចូលរួមយ៉ាងសកម្មដែរ ហើយទទួលបានអត្ថប្រយោជន៍ដូចគ្នា។

សូមលើកយកឧទាហរណ៍មួយទៀត សំដៅចំពោះការដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួន ចាត់ទុកអតិរេកពាណិជ្ជកម្មរបស់ទំនិញចិនយ៉ាងខ្លាំងជា “អតិរេកផលិតកម្ម” ឯកសារនេះក៏បានប្រើប្រាស់ករណីជាច្រើន ដើម្បីបង្ហាញថា ពាក្យសម្តីនេះគ្មានភស្តុតាងទាល់តែសោះ។ បើមើលពីការបែងចែកអត្ថប្រយោជន៍ពាណិជ្ជកម្មអាចឃើញថា "អតិរេកគឺស្ថិតនៅក្នុងប្រទេសចិន ប៉ុន្តែបណ្តាភាគីនានាសុទ្ធតែទទួលបានផលប្រយោជន៍"។ នៅឆ្នាំ២០២៥ សហគ្រាសទុនបរទេសត្រូវជា ២៧ភាគរយក្នុងពាណិជ្ជកម្មនាំចេញរបស់ប្រទេសចិន ហើយមានចំនួន១៦ភាគរយ នៃអតិរេកពាណិជ្ជកម្ម ល្បឿនកំណើននៃអតិរេក និងប្រាក់ចំណេញសុទ្ធតែខ្ពស់ជាងសហគ្រាសចិន ។ លើសពីនេះទៅទៀត ពាណិជ្ជកម្មសេវាកម្ម និងប្រាក់ចំណូលវិនិយោគរបស់ប្រទេសចិនសុទ្ធតែមានឱនភាព បើមើលជាទូទៅ អតិរេកនៃគណនីបច្ចុប្បន្ន មានចំនួនប្រហែល៣,៧ភាគរយក្នុង GDP ស្ថិតនៅក្នុងចន្លោះសមហេតុផល ដែលទទួលស្គាល់ជាទូទៅលើផ្ទៃអន្តរជាតិ។

បច្ចុប្បន្ននេះ រថយន្តអគ្គិសនី អាគុយលីចូមនិងផលិតផលប្រព័ន្ធ PV ដែលជាតំណាងនៃ “ផលិតផលថ្មីចំនួនបី ”របស់ប្រទេសចិន ទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ នៅទូទាំងពិភពលោក ព្រមពេលជាមួយគ្នានេះ បញ្ញាសិប្បនិម្មិត មនុស្សយន្ត និងឱសថច្នៃប្រឌិតថ្មី ដែលជាតំណាងនៃ "ផលិតផលថ្មីបំផុតចំនួនបី" ក៏ទទួលបានការអភិវឌ្ឍយ៉ាងផុលផុស ដែលបានជំរុញយ៉ាងខ្លាំងនូវដំណើរកាបូនទាប និងបៃតងសកល និងវឌ្ឍនភាពវិទ្យាសាស្ត្រនិងបច្ចេកទេស។

អតិរេកផលិតកម្មជាបាតុភូតឌីណាមិកមួយនៅក្នុងសេដ្ឋកិច្ចទីផ្សារ ដូច្នេះ អង្គភាពសេដ្ឋកិច្ចពាក់ព័ន្ធ គួរប្រើក្រសែភ្នែកសត្យានុម័តទៅមើលបញ្ហានេះ។ ការទម្លាក់កំហុសទៅឱ្យប្រទេសចិនមិនអាចដោះស្រាយ បញ្ហាផ្ទាល់ខ្លួននោះទេ។ នាពេលថ្មីៗកន្លងទៅនេះ ការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវPewនិងអង្គការអន្តរជាតិជាច្រើនបានបង្ហាញថា នៅទូទាំងពិភពលោក ការវាយតម្លៃជាវិជ្ជមានចំពោះប្រទេសចិន បានកើនឡើងជាបន្តបន្ទាប់ ។ ប្រការនេះបានបញ្ជាក់ថា ពាក្យសម្តីដ៏ខុសឆ្គងគ្រប់បែបយ៉ាងអំពីប្រទេសចិន មិនអាចបោកបញ្ឆោតប្រជាជន លើពិភពលោកនោះទេ។ "ឱកាសចិន ២.០" ទើបគឺជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន