ការស្ទង់មតិរបស់បណ្តាញ CGTN៖ កុំប្រើ «អតិរេកផលិតកម្ម» សម្រាប់បិទបាំងគាំពារនិយម
30-07-2026 17:53
(ប៉េកាំង)៖ នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកមចិនបានចេញផ្សាយឯកសារ «ជំហររបស់ប្រទេសចិនស្តីពី អ្វីដែលត្រូវបានគេហៅថា “អតិរេកផលិតកម្ម” » ដោយបញ្ជាក់ច្បាស់លាស់ជាប្រព័ន្ធអំពី ការចោទប្រកាន់មិនពិតជាច្រើន ចំពោះប្រទេសចិនស្តីពី“អតិរេកផលិតកម្ម”។
តាមការស្ទង់មតិដែលបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនរៀបចំឡើង ចំពោះអ្នកលេងអ៊ីនធឺណិតទូទាំងពិភពលោក បានបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨១,៧% ប្រឆាំងនឹងប្រទេសមួយក្តាប់តូច ដែលធ្វើឱ្យមានលក្ខណៈទូទៅនៃនិយមន័យពាក្យ “អតិរេកផលិតកម្ម” ក្នុងគោលបំណងជាក់លាក់ដូចជា ភូមិសាស្ត្រនយោបាយ ឬការគំាពារនិយមផ្នែកពាណិជ្ជកម្ម ព្រមនិងប៉ុនប៉ងដាក់វាទៅលើ ប្រទេសដទៃទៀតដោយបង្ខំ។ ហើយអ្នកផ្តល់បទសម្ភាសន៍ក៏បានរិះគន់ចំពោះ ទង្វើដែលធ្វើនយោបាយនីយកម្មលើ បញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងធ្វើឱ្យមានភាពទូទៅនូវបញ្ហាសន្តិសុខផងដែរ។
ការស្ទង់មតិនេះត្រូវបានចេញផ្សាយលើវេទិកាជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញទូរទស្សន៍ CGTN ដែលមានអ្នកលេងអ៊ីនធឺណិតចំនួន ៣៧០៣ នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិរបស់ខ្លួនក្នុងរយៈពេល ២៤ ម៉ោង៕
វិទ្យុមិត្តភាពកម្ពុជាចិន
