FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ាគីស្ថាន ថាកិច្ចចរចាដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងអាមេរិក និងអ៉ីរ៉ង់ កំពុងដំណើរការ (Video inside)

30-07-2026 17:12

(អ៉ីស្លាម៉ាបាដ)៖ ប្រទេសប៉ាគីស្ថាន ដែលដើរតួជាអ្នកសម្របសម្រួល បានបញ្ជាក់ថា កិច្ចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងតែដំណើរការ ចំពោះមុខការប្រយុទ្ធគ្នាដែលកំពុងផ្ទុះឡើងវិញ ទូទាំងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦។

តាមអ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក Tahir Andrabi ការចរចារវាងភាគីនានាកំពុងបន្ត ជាពិសេសពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz និងការកាត់បន្ថយភាពតានតឹង។ លោកបន្ថែមថា ប៉ាគីស្ថានប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីនាំយកប្រទេសទាំងពីរ ត្រឡប់មកកាន់ការចរចាពេញលេញឡើងវិញ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ហើយជំរុញឱ្យប្រទេសប្រទេសទាំងពីរ គោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរៀបចំកិច្ចពិភាក្សាបច្ចេកទេស ក្រោមលក្ខខណ្ឌនៃការព្រមព្រៀងក្នុង MOU។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ យោធាអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លា ប្រឆាំងនឹងអ៉ីរ៉ង់ ជាការសងសឹកទៅនឹងទីក្រុងតេហេរ៉ង់ សម្រាប់ការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសហ្ស៊កដានី៕