FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំនួនប្រជាជនជប៉ុន ធ្លាក់ចុះក្រោម១២០លាននាក់ជាលើកដំបូង ក្នុងរយៈពេល៤២ឆ្នាំ (Video inside)

29-07-2026 16:08

(តូក្យូ)៖ ទិន្នន័យរដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ថា ចំនួនប្រជាជនជប៉ុន ដែលរស់នៅក្នុងប្រទេសអាស៉ីមួយនេះ បានធ្លាក់ចុះដល់ ក្រោម១២០លាននាក់ជាលើកដំបូង គិតក្នុងរយៈពេល៤២ឆ្នាំ ស្របពេលដែលជប៉ុនកំពុងប្រឈមនឹងអត្រាកំណើតទាប និងសង្គមដែលមានមនុស្សវ័យចំណាស់ភាគច្រើន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP

ទិន្នន័យរបស់ក្រសួងមហាផ្ទៃនិងទំនាក់ទំនងជប៉ុន បានបង្ហាញឱ្យឃើញថា គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ចំនួនប្រជាជនជប៉ុនដែលរស់នៅក្នុងប្រទេសជប៉ុន មានចំនួន ១១៩ ៧៣៦ ៤៨៣នាក់ ដែលបានធ្លាក់ចុះ០,៧៦ភាគរយ ធៀបនឹងឆ្នាំមុន។

គួរបញ្ជាក់ថា យោងតាមការស្ទង់មតិ ដែលបានចាប់ផ្តើមដំបូងបំផុត កាលពីឆ្នាំ១៩៦៨ ចំនួនប្រជាជនជប៉ុនបានបន្តធ្លាក់ចុះ រយៈពេល១៧ឆ្នាំជាប់ៗគ្នា ចាប់តាំងពីកើនឡើងដល់ចំណុចកំពូល នៅឆ្នាំ២០០៩៕