FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping ប្រធានរដ្ឋចិន ផ្ដល់អនុសាសន៍ណែនាំសំខាន់ៗ ស្ដីពីការងារអាណិកជនចិន

28-07-2026 16:59

(ប៉េកាំង)៖ ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្ដល់អនុសាសន៍ណែនាំសំខាន់ៗ ស្ដីពីការងារអាណិកជនចិន ដោយចង្អុលបង្ហាញថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ស្ថាប័នការងារអាណិកជនចិន បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការសម្រេចចិត្ត និងការរៀបចំចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមចិន និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ ការបន្តវេននិងផ្សព្វផ្សាយវប្បធម៌ចិន និងការបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិន និងបរទេសជាដើម។

លោក Xi Jinping បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរថ្មីនេះ យើងត្រូវតែចាត់ទុកគំនិតសង្គមនិយម ដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ជាគោលការណ៍ណែនាំរបស់យើង ដើម្បីអនុវត្តគោលនយោបាយរបស់បក្ស ស្តីពីការងារអាណិកជនចិនដោយគ្រប់ជ្រុងជ្រោយ និងណែនាំឱ្យជនជាតិចិននៅក្រៅប្រទេស និងគ្រួសាររបស់ពួកគេ បន្តវេនប្រពៃណីចិនដ៏ល្អផូរផង់និងប្រើប្រាស់ឧត្តមភាពពិសេសរបស់ពួកគេ ដើម្បីរួមចំណែកកាន់តែច្រើននិងកាន់តែសកម្ម ក្នុងការបម្រើបុព្វហេតុដ៏អស្ចារ្យនៃការបង្រួបបង្រួមជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន